ក្រុមហ៊ុន Vingroup របស់វៀតណាមចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិជ្ជាយក្សបរទេសដើម្បីផលិតទូរស័ព្ទ 5G នាំចេញទៅពិភពលោករួមទាំងកម្ពុជា

ក្រុមហ៊ុន Vingroup បានចុះហត្ថលេខាជាដៃគូជាមួយក្រុមហ៊ុន Fujitsu របស់ជប៉ុននិងក្រុមហ៊ុន Qualcomm របស់អាមេរិកដើម្បីផលិតស្មាតហ្វូន 5G នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមកាសែតអនឡាញ vnexpress.vn សរសេរកាលពីថ្ងៃសុក្រម្សិលមិញ។ 

ដៃគូទាំងបីនឹងផលិតទូរស័ព្ទស្មាតហ្វូន 5G ម៉ាក Vsmart "ដ៏ពិសេស" ដែលនឹងប្រើប្រាស់បន្ទះឈីប Snapdragon 5G របស់ក្រុមហ៊ុន Qualcomm ខណៈរួមបញ្ចូលលក្ខណៈពិសេសទំនើបៗរបស់ក្រុមហ៊ុន Fujitsu ផងដែរដូចជាការសន្សំសំចៃថាមពលថ្ម ស្តង់ដារការពារជម្រាបទឹក IP68 និងប្រព័ន្ធអង់តែន 4G+5G ល្អបំផុតរបស់ Fujitsu។ នេះបើយោងតាមកិច្ចព្រមព្រៀងភាពជាដៃគូ។

ទូរស័ព្ទនេះនឹងត្រូវផលិតនៅសួនបច្ចេកវិជ្ជាខ្ពស់ Hoa Lac Hi-Tech Park នៅទីក្រុងហាណូយ និងរំពឹងដាក់លក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុបចាប់ពីខែមេសាឆ្នាំ ២០២០។

លោក Nguyen Viet Quang អនុប្រធានក្រុមហ៊ុននេះបានឱ្យដឹងថា ម៉ូដែលនេះនឹងក្លាយជាទូរស័ព្ទ Vsmart ដំបូងគេដែលមានបច្ចេកវិជ្ជា 5G ហើយក៏នឹងធ្វើឱ្យក្រុមហ៊ុន VinSmart បុត្រសម្ព័ន្ធខាងផលិតគ្រឿងអេឡិចត្រូនិករបស់ក្រុមហ៊ុន Vingroup ក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទ 5G ដំបូងគេមួយនៅលើពិភពលោកផងដែរ។

វាក៏នឹងធ្វើឱ្យវៀតណាមក្លាយជាប្រទេសដំបូងគេក្នុងការផលិតនិងអនុវត្តបច្ចេកវិជ្ជា 5G មុនគេផងដែរ។ លោក Nguyen Viet Quang និយាយថា តាមរយៈកិច្ចព្រមព្រៀងសហការនេះ វិស្វករវៀតណាមអាចរៀនសូត្រ ចាប់យកចំណេះ និងអភិវឌ្ឍបច្ចេកវិជ្ជានេះយ៉ាងរហ័សដើម្បីផលិតទូរស័ព្ទ 5G ជំនាន់ក្រោយដោយឯករាជ្យ។

កាលពីឆ្នាំមុន ក្រុមហ៊ុន VinSmart បានទិញប៉ាតង់សម្រាប់ទូរស័ព្ទដំបូងចំនួន ៤ របស់ខ្លួនពីក្រុមហ៊ុនបច្ចេកវិជ្ជាអេស្ប៉ាញ BQ ដែលក្នុងនោះខ្លួនមានភាគហ៊ុន ៥១ ភាគរយ។

រោងចក្រ Hai Phong របស់ក្រុមហ៊ុន Vingroup ដែលបានបើកដំណើរការកាលពីខែវិច្ឆិកាកន្លងទៅនេះ មានសមត្ថភាពផលិតទូរស័ព្ទ ៥ លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងដំណាក់កាលដំបូង។ ក្រុមហ៊ុននេះបានចេញទូរស័ព្ទដំបូងរបស់ខ្លួនកាលពីខែធ្នូ។ ក្រុមហ៊ុនបានចាប់ផ្តើមលក់ស្មាតហ្វូន Vsmart នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបង្ហាញវានៅក្នុងប្រទេសអេស្ប៉ាញកាលពីខែមីនា។ ក្រុមហ៊ុនគ្រោងនឹងពង្រីកការលក់ទៅប្រទេសឥណ្ឌា ថៃ ឡាវ និង កម្ពុជានៅឆ្នាំនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab