adverise with khmeread Unnamed

ឃាត់​បុរស​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

   ​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦  នៅ​ចំណុច​ផ្លូវ​លេខ ៧៧ បេ​តេ ភូមិ ចំរើន​ផល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

   ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១- ឈ្មោះ សុខ សា​រ័ត្ន ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ផ្លូវ លំ ភូមិ ចំរើន​ផល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ​និង​២-​ឈ្មោះ ឡុង ម៉ី​ទិ​ត្យ ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ផ្លូវ លំ ភូមិ ទ្រា   សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

   ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​រួមមាន ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ០៦​កញ្ចប់​ថង់​តូច​, ទូរស័ព្ទដៃ​ចាស់ ០២ គ្រឿង​, សំបក​ថង់​ប្លា​ស្ទិ​ច មួយចំនួន​, ទុយ​យោ​ជ័រ ០១​កំណាត់ ,​លុយ​ខ្មែរ ៥០០០០​រៀល ,​ដាវ​០១​ដើម​និង ម៉ូតូ​០១​គ្រឿង​ម៉ាកវីវ៉ា ពណ៌​ឈាមជ្រូក  ពាក់​ស្លាក​លេខ ភ្នំពេញ 1Q-0083  រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាមច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់