adverise with khmeread Unnamed %282%29

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ឆក់​ខ្សែក​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ចាប់បាន​វាយ​ទ្រមខ្លួន​ទើប​ប្រគល់​ឲ្យ​ប៉ូលិស​កាលពី​វេលា​ម៉ោង​៨ ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់យក​ខ្សែក​ពី​ស្ត្រី​ម្នាក់​បានសម្រេច​។ 

     ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​និយាយថា ប៉ូលិស​បានទទួល​ជនសង្ស័យ​ម្នាក់​ពី​ប្រជាពលរដ្ឋ គឺ​ជនសង្ស័យ​ឈ្មោះ ចាន់​សុ​វណ្ណា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​កន្ទោក​ខាងត្បូង សង្កាត់​ស​ន្ទោ​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

     សម្ភារៈ​ដកហូត ខ្សែក​មាស​ទម្ងន់​២​ជី ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្មា​ស់រី​វ៉ូ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-9860 ខ្សែក​ប្រគល់​ឲ្យ​ម្ចាស់​។ 

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ស៊ីម ស្រីមុំ ភេទ​ស្រី អាយុ ២៧​ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ខ្លឹង សង្កាត់​ចោមចៅ​។​

    ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ឌុប​បងស្រី​ចេញពីផ្ទះ​សំដៅទៅ​ផ្សារ​ពោធិ៍ចិនតុង តាមផ្លូវ​បេតុង​គោក​ចំបក់​។ មកដល់​ហាង​គុយទាវ បម្រុង​បត់​ចូល ពេលនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដូចខាងលើ​មក​ក្បែរ​ជនរងគ្រោះ​រួច​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ប៉ុន្តែ​ជនរងគ្រោះ​បាន​ចាប់​កអាវ​ជាប់​រួច ស្រែក​ពេលនោះ​ពលរដ្ឋ​មកជួយ​អន្តរាគមន៍​ចាប់បាន​ភ្លាមៗ​តែម្តង​។ បច្ចុប្បន្ន​ម៉ូតូ និង​ជនសង្ស័យ​ឃាត់ទុក​នៅ​ខណ្ឌ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់