បុរសពិការបីនាក់ជួបហេតុការណ៍ធ្លាក់យន្តហោះលើវាលខ្សាច់សាហារ៉ាតែនៅរស់ទាំងបីនាក់ ហើយជួបរឿងអភិនិហាមួយនៅលើវាលខ្សាច់

សំណើច ៖ បុរសពិការ ៣ នាក់ (ពិការភ្នែក ពិការដៃ និងពិការជើងជិះលើរទេះរុញ) បានកំពុងហោះហើរត្រឡប់មកស្រុកវិញ ជាមួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិកពីការប្រកួតប៉ារ៉ាឡាំពិកនៅមជ្ឈិមបូព៌ា នៅពេលយន្តហោះរបស់ពួកគេធ្លាក់នៅលើវាលខ្សាច់សាហារ៉ា។ 

បុរសពិការទាំងបីនាក់ (ជាអ្នកដែលនៅរស់រានមានជីវិតតែបីនាក់គត់) ឥឡូវជាប់នៅលើវាលខ្សាច់ហើយរង់ចាំមនុស្សមកជួយសង្គ្រោះ ប៉ុន្តែគ្មាននរណាម្នាក់បង្ហាញមុខទេ។ ពួកគេចាប់ផ្តើមស្រេកទឹកខ្លាំង ដូច្នេះពួកគេក៏សម្រេចចិត្តស្វែងរកប្រភពទឹក។ អ្នកពិការដៃជាអ្នកនាំផ្លូវ ហើយបុរសពិការភ្នែកជួយរុញបុរសពិការជើងអង្គុយលើកៅអីរុញ។ ហើយនៅទីបំផុតពួកគេរកឃើញប្រភពទឹកលើវាលខ្សាច់។ 

អ្នកពិការដៃចូលទៅត្រាំក្នុងទឹកមុនគេ និងផឹកទឹកមួយចម្អែតក្រពះរួចដើរចេញ ហើយក៏ស្រាប់តែដុះដៃថ្មី! គាត់រំភើបចិត្តណាស់ ហើយលើកទឹកចិត្តឱ្យមិត្តភក្តិរបស់គាត់ធ្វើតាមគាត់។ 

បុរសពិការភ្នែកសុំរុញបុរសពិការជើងចូលក្នុងទឹកនោះមុនគាត់ ប៉ុន្តែបុរសពិការជើងបដិសេធព្រោះគាត់ចង់ឃើញលទ្ធផលរបស់បុរសពិការភ្នែកជាមុនសិន ហើយក៏ជំរុញឱ្យបុរសពិការភ្នែកចូលក្នុងទឹកនោះមុនគាត់។ ដូច្នេះបុរសពិការភ្នែកក៏បានចូលទៅត្រាំក្នុងទឹកឱ្យត្រជាក់ខ្លួន រួចផឹកទឹកមួយចម្អែតក្រពះ ហើយដើរចេញវិញ ក៏អាចមើលឃើញឡើងវិញ!

ឥឡូវ បុរសជិះរទេះរុញរំភើបយ៉ាងខ្លាំង ហើយក៏ចាប់ផ្តើមប្រឹងរុញរទេះដោយកម្លាំងបាយខ្លួនឯង ដោយមិនខ្ចីពឹងមិត្តភក្តិជួយទៀតទេ។ គាត់ក៏ត្រាំក្នុងទឹក ហើយផឹកមួយឆ្អែត។ ពេលរុញរទេះឡើងគោកវិញ ក៏ឃើញរទេះមានកង់ថ្មីសន្លាង!!!

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...