adverise with khmeread 1

លើក​អ្វី​ទៅ​ឆ្នាំនេះ​? Arsenal ខ្ចាយ​ពី FA Cup ក្រោម​ថ្វី​ជើង Watford

​    ​ការ​ស៊ុត​បញ្ចូល​ទី​លឿន​ដូច​រន្ទះ​របស់​កីឡាករ Adlene Guedioura បាន​ជួយ​ឱ្យ​ក្រុម Watford ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ខណៈ​ម្ចាស់​ជើងឯក Arsenal ត្រូវបាន​ធ្លាក់​ចេញ​បើទោះជា​ប្រឹង​អស់ពី​សមត្ថភាព​យ៉ាងណាក៏ដោយ​។​

​    ​ខ្សែប្រយុទ្ធ Odion Ighalo បានធ្វើ​បាប​ខ្សែការពារ​កាំភ្លើង​ធំ​ដើម្បី​ជួយ​ក្រុម​ភ្ញៀវ​បាន​នាំមុខ ១-០ បន្ទាប់ពី​ចាប់ផ្តើមបាន​ប្រាំ​នាទី​ក្នុង​តង់​ទី​ពីរ មុននឹង​កីឡាករ​សញ្ជាតិ​អាល់​ហ្សេ​រី​លាំង​មួយ​ជើង​ទៅ​ខាងលើ​បង្គោល​ទី​ខាងស្តាំ​ធ្វើឱ្យ​ប្រិយមិត្ត​ម្ចាស់ផ្ទះ​ស្ងាត់​មាត់​ឈឹង​។​

​    ​Danny Welbeck ដែល​បាន​ប្តូរ​ចូលក្នុង​តង់​ទី​ពីរ បាន​ជួយ​ឱ្យ​ក្រុម​បាន​មួយ​គ្រាប់​វិញ​មុននឹង​ការប្រកួត​បញ្ចប់ ប៉ុន្តែ​រូបគេ​បែរជា​ខកខាន​ឱកាស​រក​គ្រាប់​បាល់​ទី​ពីរ​ទៅវិញ បន្ទាប់ពី​ស៊ុត​បាញ់​ចាប​ដោយ​គ្មាន​វត្តមាន​អ្នកចាំទី​ការពារ​ហ្គោ​ន​នៅ​ចុង​ម៉ោង​៕

 

adverise with khmeread

មតិយោបល់