លោកតា​អាយុ ៩៥ ឆ្នាំ រៀបការ​ជាមួយ​នារី​អាយុ ២៣ ឆ្នាំ ម្ចាស់​សណ្ឋាគារ​បារម្ភ​ខ្លាំង​ខ្លាច​ជា​ថ្ងៃ​ចុងក្រោយ​របស់គាត់​...​ព្រឹក​ឡើង​ស្រាប់តែ​

សំណើច​៖ សណ្ឋាគារ​តូច​មួយ​ពោរពេញ​ដោយ​ភាព​អ៊ូអរ ដោយសារ​មានកម្ម​វិធី​មង្គលការ​មួយ ដែលមាន​កូនកំលោះ​អាយុ ៩៥ ឆ្នាំ និង កូនក្រមុំ​អាយុ ២៣ ឆ្នាំ​។ កូនកំលោះ​មើលទៅ​ចាស់​ខ្លាំងណាស់ ហើយ​គ្រប់គ្នា​មាន​អារម្មណ៍​ថា អា​ពា​ហ៍​ពិ​ពា៍​យប់​នេះ​ច្បាស់​ជា​នឹង​សម្លាប់​គាត់​ជាមិនខាន ព្រោះ​កូនក្រមុំ​ជា​នារី​វ័យក្មេង​កម្លាំង​ពេញ​និង​មាន​សុខ​ភាពល្អ​ថែមទៀត​។ 

​ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​គឺថា ព្រឹក​ឡើង កូនក្រមុំ​ចុះ​ពីលើ​កាំជណ្តើរ​ស្ទើរ​មិន​ចង់​រួច ដោយ​វារ​ចុះ​ម្តង​មួយ​កាំៗ ទម្រាំ​ទៅដល់​កន្លែង​គិតលុយ​ក្នុង​សណ្ឋាគារ​។ អ្នក​គិតលុយ​សម្លឹងមើល​នាង​ទាំង​ព្រួយបារម្ភ រួច​សួរថា "​តើ​មានរឿង​អី​កើត​ឡើងទៅ​អ្នកនាង​? អ្នកនាង​មើលទៅ​ដូច​ទើបតែ​បោកចំបាប់​ជាមួយ​ក្រពើ​រួច​យ៉ាង​អ៊ីចឹង​!"​។ 

​កូនក្រមុំ​និយាយ​ខ្សឹបៗ​ទាំងអស់​កម្លាំង​ថា "​អូ​ព្រះ​អើយ​! គាត់​ប្រាប់​ខ្ញុំ​ថា គាត់​សន្សំទុក ៧៥ ឆ្នាំ​ហើយ ខ្ញុំ​ស្មានតែ​គាត់​សន្សំ​លុយ​!"៕ 

adverise with khmeread
tiger
Loading ad ...