adverise with khmeread 0

ដឹង​ទេ​ប្រជ្រុយ​សំណាង និង​ប្រជ្រុយ​ស៊យ​ស្ថិត​ចំ​ទីណា​លើ​ផ្ទៃមុខ​?

​    ​ប្រជាជន​ចិន​មានជំនឿថា ប្រជ្រុយ​អាច​នាំ​សំណាង ឬ​នាំ​ស៊យ ផ្អែកលើ​ទីតាំង ពណ៌ និង​រូបរាង​របស់​វា​។ បើ​មាន​ប្រជ្រុយ​ខ្មៅ​តូច​មួយ​នៅលើ​ជើង នោះ​បង្ហាញថា​លោកអ្នក​មានឱកាស​ធ្វើដំណើរ​ច្រើន ឬ​បើ​ប្រជ្រុយ​ពណ៌​ក្រហម​ចំ​បាតដៃ បង្ហាញថា លោក​អ្នកជា​មនុស្ស​ពោរពេញ​ដោយ​ជំនាញ ឬ​មានសំណាង​ដោយសារ​ដៃ​។ ប្រជ្រុយ​លើ​ខ្នង​បង្ហាញថា លោកអ្នក​ជួប​ការលំបាក​ច្រើន​ក្នុង​ជីវិត ខណៈ​ប្រជ្រុយ​នៅខាងមុខ​តួខ្លួន​វិញ​បង្ហាញថា លោកអ្នក​អាច​ទទួលជោគជ័យ​គ្រប់ជំពូក​។   

​    ​តែ​ទោះយ៉ាងណា ប្រជ្រុយ​នាំ​សំណាង​ខ្លាំង​បំផុត និង​ស៊យ​ខ្លាំង​បំផុត​គឺ​ស្ថិត​លើ​ផ្ទៃមុខ​ឯណេះ​ទេ​។

​    ​* ប្រជ្រុយ​នាំ​សំណាង​
​    ​១- ប្រជ្រុយ​លើ​ត្របកភ្នែក​ឆ្វេង​
​    ​ប្រជ្រុយ​ត្រង់ចំណុច​នេះ​បង្ហាញថា​លោក​អ្នកនឹង​មានរឿង​អស្ចារ្យ​ជាច្រើន​ក្នុង​ជីវិត មាន​ចាប់ពី​ទ្រព្យសម្បត្តិ​និង​ភាពរុងរឿង​រហូតដល់​សុខភាព​ល្អ និង​ប្រភពធនធាន​សម្បូរហូរហៀ​រ​។ ក្រៅពី​សំណាងល្អ​ច្រើន​ក្នុង​ជីវិត​ហើយ​នោះ ប្រជ្រុយ​នៅ​ទីតាំង​នេះ​ក៏​ចង្អុលបង្ហាញ​ពី​ភាព​វៃឆ្លាត និង​ការច្នៃប្រឌិត​របស់លោក​អ្នក​ផងដែរ​។ ការ​នេះ​នឹង​នាំឱ្យ​លោកអ្នក​មាន​ស្នាដៃ​រហូត​ដណ្តើមបាន​កិ​ត្ត​យស កេរ្តិ៍ឈ្មោះ ភាពជោគជ័យ និង​ទ្រព្យសម្បត្តិ​។

​    ​២- ប្រជ្រុយ​ត្រង់​ថ្ងាស​ឆ្វេង​ផ្នែក​ខាងលើ​
​    ​ប្រជ្រុយ​ត្រង់ចំណុច​នេះ​បង្ហាញថា​លោកអ្នក​អាច​នឹងមាន​ជីវិត​ពោរពេញ​ដោយ​ទ្រព្យសម្បត្តិ មានឈ្មោះ​ល្បីល្បាញ និង​រស់នៅក្នុង​បែបផែន​ជីវិត​ហ៊ឺហា​។ វា​ក៏​ចង្អុល​បង្ហាញថា លោកអ្នក​អាចជា​មនុស្ស​មានអំណាច បុគ្គល​មាន​ឥទ្ធិពល​ដែល​ធ្វើឱ្យ​គ្រប់គ្នា​ខ្លបខ្លាច​។ បុគ្គល​បែបនេះ​អនាគត​អាចជា​មេដឹកនាំ​ក្រុមហ៊ុន ឬ​ម្ចាស់​ជា​ជីវ​កម្ម​ផ្ទាល់ខ្លួន​។

​    ​* ប្រជ្រុយ​នាំ​ស៊យ​
​    ​៣- ប្រជ្រុយ​ចំ​កណ្តាល​ច្រមុះ​
​    ​ប្រជ្រុយ​ចំ​កន្លែង​នេះ​គឺជា​សញ្ញា​បង្ហាញ​អំពី​សំណាងអាក្រក់ ឬ​រឿង​ស៊យ​ក្នុង​ជីវិត​របស់​លោកអ្នក​។ បុគ្គល​មាន​ប្រជ្រុយ​ចំ​កណ្តាល​ច្រមុះ​រមែង​ចូលចិត្ត​ចំណាយ​ខ្ជះខ្ជាយ ងប់​ល្បែងស៊ីសង និង​ញ៉ែ​ស្រី​មិន​រើសមុខ​។ មនុស្ស​បែបនេះ​ក៏មាន​ច​រិ​ក​ឆេវឆាវ​មិនធម្មតា​ដែរ ដូច្នេះ​ការរៀន​ទប់​អារម្មណ៍​គឺជា​រឿង​ចាំបាច់​ណាស់​សម្រាប់​បុគ្គល​នេះ​។ មនុស្ស​ដែលមាន​ប្រជ្រុយ​ចំ​កន្លែង​នេះ​ក៏​សម្បូរ​រឿង​ស្ត្រេ​ស៍​ក្នុង​ជីវិត​ច្រើន​ផងដែរ​៕

adverise with khmeread
ប្រភព៖ ស្ពី​ក​ឃី​ង​ទ្រី​

អ្នកនឹងចូលចិត្ត

មតិយោបល់