ស្ត្រីមានផ្ទៃពោះ ដែលសម្ងំតែក្នុងម្លប់ មិនសូវត្រូវនឹងពន្លឺថ្ងៃ កូនកើតមកប្រឈមជំងឺអូទីសឹម (Autism)

ការសិក្សាដ៏ធំមួយបានបង្ហាញថា ស្ត្រីមានផ្ទៃពោះ ដែលមិនសូវត្រូវនឹងពន្លឺព្រះអាទិត្យគ្រប់គ្រាន់ មានឱកាសខ្ពស់ក្នុងការមានកូនដែលកើតជំងឺ Dyslexia (លូតលាស់មិនប្រក្រតី) ជំងឺអូទីសឹម (ទាក់ទងនឹងសរសៃប្រសាទ) ឬ ជំងឺខ្សោយប្រាជ្ញាហៅថា ADHD។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ២១ ភាគរយនៃកុមារដែលកើតនៅអំឡុងរដូវរងានៃខែកុម្ភៈ ខែមីនា និង ខែមេសា គឺអសមត្ថភាពក្នុងការរៀនសូត្រ។ បើធ្វើការប្រៀបធៀប តួលេខនេះគឺមានត្រឹមតែ ១៦,៥ ភាគរយប៉ុណ្ណោះ សម្រាប់កុមារ ដែលកើតនៅខែមិថុនានិងកក្កដា។

លទ្ធផលនេះត្រូវបានរកឃើញចេញពីការស៊ើបអង្កេតដ៏ធំមួយដោយប្រើប្រាស់ទិន្នន័យផ្កាយរណបរបស់អង្គការណាសានិងកំណត់ត្រាក្មេងជាង ៤០០.០០០ នាក់ ដែលរស់នៅក្នុងប្រទេសស្កុតឡែន។

ក្រុមអ្នកជំនាញជឿថា ការខ្វះពន្លឺព្រះអាទិត្យក្នុងពេលមានផ្ទៃពោះ ដែលមានន័យថាខ្វះកម្រិតវីតាមីន D នោះ គឺគួរត្រូវស្តីបន្ទោសសម្រាប់ជំងឺដូចបានរៀបរាប់ខាងលើ។

សាស្ត្រាចារ្យ Jill Pell នៃសាកលវិទ្យាល័យ Glasgow University អ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា "អសមត្ថភាពក្នុងការរៀនសូត្រអាចមានផលប៉ះពាល់ជ្រាលជ្រៅលើជីវិតរបស់កុមាររងគ្រោះនិងក្រុមគ្រួសារ។ សារៈសំខាន់នៃការសិក្សារបស់យើងគឺស្នើនូវមធ្យោបាយអាចទៅរួចដើម្បីទប់ស្កាត់អសមត្ថភាពក្នុងការរៀនសូត្រចំពោះកុមារ។ ស្ត្រី ដែលមានគភ៌ ឬ បម្រុងនឹងសម្រាលកូន ត្រូវបានណែនាំរួចហើយឱ្យលេបថ្នាំវីតាមីន D ពីព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ការវិវឌ្ឍខួរក្បាលរបស់ទារក"៕

adverise with khmeread

អ្នកនឹងចូលចិត្ត