បន្លែផ្លែឈើនៅផ្សារទំនើបក្នុងប្រទេសថៃ មានសារធាតុពុលខ្ពស់ជាងនៅផ្សារបន្លែធម្មតា

ការត្រួតពិនិត្យបន្លែនិងផ្លែឈើប្រចាំថ្ងៃដោយបណ្តាញព្រមានអំពីថ្នាំសម្លាប់សត្វល្អិតថៃ (ThaiPAN) បានរកឃើញថា មានសារធាតុពុលខ្ពស់លើ ៤១ភាគរយ នៃបន្លែ និងផ្លែឈើ ហើយបញ្ហានេះមានទំហំធំនៅផ្សារទំនើបជាងផ្សារបន្លែទៅទៀត។

អ្នកសម្របសម្រួលរបស់ ThaiPAN លោកស្រី Prokchol Ousap បានប្រាប់សន្និសីទសារព័ត៌មានមួយនៅខេត្ត Nonthaburi កាលពីថ្ងៃពុធថា មន្ត្រីសុខាភិបាលមូលដ្ឋាន កសិករ និងអ្នកស្រុក បានប្រមូលសំណាកគំរូបន្លែ និងផ្លែឈើចំនួន ២៨៦ ដែលពេញនិយមពីហាងទំនើប និងផ្សារបន្លែនៅក្នុងទីក្រុង Bangkok, Chiang Mai, Khon Kaen, Sa Kaeo, Yasothon, Chanthaburi, Ratchaburi និង Songkhla សម្រាប់ការធ្វើតេស្ដរកសារធាតុពុល ។

លោកស្រីបាននិយាយថា សំណាកគំរូនេះត្រូវបានបញ្ជូនមន្ទីរពិសោធន៍ស្ដង់ដារនៅក្នុងចក្រភពអង់គ្លេស ហើយសារធាតុពុលខ្ពស់ត្រូវបានរកឃើញចំនួន ៤១ ភាគ នៃបន្លែផ្លែឈើទាំងនោះ។ ហើយសារធាតុដែលរកឃើញរួមមាន Carbendazin, Cypermethrin, Imidacloprid, Azexystrubin និង Chlopyrifos។

បន្លែដែលមានជាតិពុលខ្ពស់បំផុត គឺស្ពៃជ្រក់ ស្ពៃក្រញាញ់ ជីរនាងវង ជីរវ៉ាន់ស៊ុយ ម្ទេស និងផ្កាខាត់ណា។ ផ្លែឈើដែលមានភាគរយខ្ពស់បំផុតនៃសារធាតុពុល ដែលបង្កគ្រោះថ្នាក់មានដូចជាក្រូចខ្វិច ផ្លែប៉ោមក្រហម ផ្លែល្ហុង និងផ្លែទំពាំងបាយជូរ។

សារធាតុពុលមិនមានសុវត្ថិភាពត្រូវបានរកឃើញ ៣៣,៣ ភាគរយនៃផ្លែឈើនាំចូល និង ៤៨,៧ ភាគរយនៃផ្លែឈើក្នុងស្រុក។ លោកស្រី Prokchol បាននិយាយថា សារធាតុពុល ដែលបង្កផលប៉ះពាល់ដល់សុខភាពត្រូវបានគេរកឃើញចំនួន ៤៤ ភាគរយនៅទីផ្សារទំនើបនិង ៣៩ ភាគរយនៅផ្សារបន្លែធម្មតា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab