ឃាត់ជនសង្ស័យ៩នាក់ក្នុងចំណោមគ្នីគ្នាច្រើននាក់​ ក្នុងវង់ល្បែងជល់មាន់និងល្បែងអាប៉ោ

ភ្នំពេញ​ ៖​ ជនសង្ស័យ៩នាក់ក្នុងចំណោមគ្នីគ្នាច្រេីននាក់​ ត្រូវបានប៉ូលិសខណ្ឌមានជ័យឃាត់ខ្លួនក្នុងករណីប្រព្រឹត្តអំពើលេងល្បែងស៊ីសងខុសច្បាប់ ចាក់ភ្នាល់បញ្ជល់មាន់និងល្បែងអាប៉ោង​ នាថ្ងៃ អាទិត្យ ទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១១និង១៥នាទី នៅចំណុចដីឡូតិ៍ព្រៃស្មៅទុកចោល ផ្លូវលំ ​​ភូមិឫស្សី  សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ទិត វិចិត្រ  ភេទ  ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅផ្ទះលេខ៤៦៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)  ,២-ឈ្មោះ ឡុង តារ៉ា ភេទ  ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ  មុខរបរជាងកញ្ចក់ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ,៣-ឈ្មោះ គឹម ង៉ែតសុពល ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅផ្ទះគ្មានលេខ  ផ្លូវលំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ   មុខរបរទីប្រឹក្សាក្រសួងមហាផ្ទៃ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន),៤-ឈ្មោះ ហូ ផល  ភេទ  ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅផ្ទះគ្មានលេខ  ផ្លូវលំ ភូមិ ត្រពាំងថ្លឹង  សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ  មុខរបរ បុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ,៥-ឈ្មោះ សឿន  សុង  ភេទ  ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅផ្ទះគ្មានលេខ  ផ្លូវលំ ភូមិ តានូ  ឃុំ ស្អាងភ្នំ ស្រុក  ស្អាង  ខេត្ត កណ្តាល មុខរបរ រត់ម៉ូតូកង់បី (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន),៦-ជនសង្ស័យឈ្មោះ មោក យ៉េន  ភេទ  ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ  សង្កាត់ ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ  មុខរបរ អ្នកកាសែតពិភពថ្មីព័ត៌មាន (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន),៧-ឈ្មោះ ឈួន រ៉ាឈូ  ភេទ  ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ  សង្កាត់ ចោមចៅ២  ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែតវីរៈសែនជ័យ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ,៨-ឈ្មោះ គ្រង រដ្ឋា  ភេទ  ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ គគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល  មុខរបរ អ្នកកាសែតសង្រ្គោះប្រជាពលរដ្ឋខ្មែរស្នេហាជាតិ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន),៩-ឈ្មោះ គឹម សាវិត  ភេទ  ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ   ទីលំនៅ ភូមិ+ឃុំ សាម៉លជ្រុំ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង មុខរបរ  អ្នកកាសែត អំណាចខ្មែរ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)  ។ 

វត្ថុតាងចាប់យក សត្វមាន់ឈ្មោល(មាន់ជល់)ចំនួន០៣ក្បាល, ចានសម្រាប់លេងអាប៉ោងចំនួន០១,កម្រាលសម្រាប់ចាក់អាប៉ោងចំនួន០១ផ្ទាំង,ជញ្ជីងថ្លឹងចំនួន០១,កៅអីជ័រចំនួន០៩,នាមប័ណ្ណមួយចំនួន,ខ្នាយដែកចំនួន០២ដើម,ទូរស័ព្ទដៃចាស់ចំនួន១១គ្រឿង,លុយខ្មែរចំនួន៨៧០០០០រៀល (ប៉ែនសិបប្រាំពីរម៉ឺនរៀល) និង ម៉ូតូចំនួន០៤គ្រឿង៖ ម៉ាកវ៉េវ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ សារព័ត៍មាន 1K-8989  , ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I 1656 , ម៉ាកស្គូបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CE 6959 , ម៉ាកសេ១២៥ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 1DD-1080  ។

ប៉ូលិសន្តថា  ថ្ងៃទី ៣០ ខែ  មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១១និង១៥នាទី កម្លាំងប៉ូលិសផ្នែកយុត្តិធម៌និង កម្លាំងប៉ូលិសផ្នែកអន្តរាគមន៍ខណ្ឌមានជ័យ  បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចដីឡូតិ៍ព្រៃស្មៅ(ទុកចោល) ផ្លូវលំ ​​ភូមិឫស្សី  សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ក៏ប្រទះឃើញជនសង្ស័យជាច្រើននាក់កំពុងលេងល្បែងស៊ីសងខុសច្បាប់(ចាក់ភ្នាល់បញ្ជល់មាន់និងអាប៉ោង)។ 

ឃើញដូចនោះសមត្ថកិច្ចបានចូលទៅឡោមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ដែលមានឈ្មោះ ទិត វិចិត្រ ,ឈ្មោះ ឡុង តារ៉ា , ឈ្មោះ គឹម ង៉ែតសុពល,ឈ្មោះ ហូ ផល,ឈ្មោះ សឿន សុង ,ឈ្មោះ មោក យ៉េន ,ឈ្មោះ ឈួន រ៉ាឈូ,ឈ្មោះ គ្រង រដ្ឋា ,និង ឈ្មោះ គឹម សាវិត ព្រមទាំងដកហូតវត្ថុតាងមួយចំនួន(ដូចខាងលើ) យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី២ចាត់ការតាមច្បាប់ ។ ចំណែកជនសង្ស័យមួយចំនួនទៀត(មិនស្គាល់អត្តសញ្ញាណ) រត់គេចខ្លួនបាត់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab