adverise with khmeread 12317146 1060928190624134 15417630 n

តើកាំភ្លើងធំ Arsenal អាចយកឈ្នះលើ Aston Villa​ នៅក្បាលព្រលប់នេះបានទេ?

* Aston Villa vs Arsenal, 8:30 PM

ឈានដល់សប្តាហ៍ទី ១៦ ក្រុម Aston Villa​ ឈរនៅលេខ​រៀងទី ២០ ដោយរកបានត្រឹម ៦ ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន ១៥ លើកកន្លងមកនេះ។ Aston ១១ ប្រកួតកន្លងមកត្រដាបត្រដួសមែនទែន ដោយរកបានតែ ២ ពិន្ទុប៉ុណ្ណោះ ហើយជ័យជម្នះថ្ងៃនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ក្រុមបាតតារាងមួយនេះ ព្រោះការប្រកួតបន្ទាប់ Aston នឹងត្រូវជួបជាមួយនឹងគូប្រជែងបាតតារាងដូចគ្នាគឺ Newcastle, Norwich និង Sunderland។ តែប៉ះ Arsenal ថ្ងៃនេះហាក់មានសង្ឃឹមតិចខ្លាំងណាស់។ 

ក្រុមកាំភ្លើងធំ Arsenal បច្ចុប្បន្នឈរនៅលេខ ២ បណ្តោះអាសន្ន។ កូនក្រុមរបស់លោកអាសេន វេងហ្គ័រ កំពុងមានទឹកចិត្តមុខមាំខ្លាំងណាស់ ក្រោយផ្តួល Olympiakos ៣-០
ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីបានយកឈ្នះ Sunderland ៣-១ ក្នុង Premier League កាលពីសប្តាហ៍មុន។ ពីរប្រកួតរកបាន ៦ គ្រាប់បង្ហាញថា Arsenal កំពុងរកឃើញវិធីស៊ុតបញ្ចូលទីរបស់ខ្លួនឡើងវិញហើយ។ ដូច្នេះ ទោះមានបញ្ហារបួសច្រើនក៏ក្រុមនេះនៅតែមានសង្ឃឹមខ្ពស់សម្រាប់ជ័យជម្នះក្រៅដីថ្ងៃនេះ។ 

- ៥ ប្រកួតរបស់ Aston Villa


- ៥ ប្រកួតរបស់ Arsenal 


- ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយ

ទស្សនៈខ្មែររីដ៖ Arsenal ឈ្នះ ២-០

adverise with khmeread

មតិយោបល់