adverise with khmeread 100

វិធីសាស្ត្រ​ធម្មជាតិ ១០០% ថ្មី​មួយទៀត​នេះ​អាច​កម្ចាត់​ស្នាម​មុន​ប្រហោង​បាន ដោយ​ប្រើ​គ្រឿងផ្សំ​តែ ៣​ប៉ុណ្ណោះ​

​    ​មនុស្ស​ដែល​កើតមុន​ច្បាស់​ជា​ដឹង​ច្បាស់​ណាស់​ថា មុននឹង​បន្សល់​ស្នាម​លើ​មុខ​របស់​ពួកគេ ហើយ​វា​ពិតជា​ពិបាក​ព្យាបាល​ឱ្យ​ជា​ស្នាម​ទាំងនោះ​ណាស់​។ ពួកគេ​បានចាប់ផ្តើម​ប្រើ​ម្សៅ​គីមី ក្រែ​ម និង​ថ្នាំ​ដើម្បី​កម្ចាត់​ស្នាម​មុន​ប្រហោង​ទាំងនោះ​។ ផលិតផល​ទាំងនោះ​អាចជួយ​បាន​មួយកម្រិត តែ​មិនមែន​ពុំ​បង្ក​ផលប៉ះពាល់​នោះឡើយ​។​

​    ​សំណាងល្អ មាន​ឱសថ​ធម្មជាតិ​មួយចំនួន​អាចជួយ​លោកអ្នក​បាន​ក្នុងការ​កម្ចាត់​ស្នាម​ប្រហោង​ទាំងនោះ​។ លោក​អ្នកនឹង​រីករាយ​ជាមួយ​ផ្ទៃមុខ​ថ្មី​ស្អាត​ក្នុង​រយៈពេល​ដ៏​ខ្លី​។

​    ​រូបមន្ត​ផ្សំ​មាន​ភាពងាយស្រួល​ក្នុងការ​រៀបចំ​បំផុត​។ វា​មាន​គ្រឿងផ្សំ​តែ ៣ ប៉ុណ្ណោះ​។ វា​ជា​ឱសថ​ធម្មជាតិ​ដ៏​ពូកែ​! វា​ក៏​ជា​ជម្រើស​សុវត្ថិភាព​ជំនួស​ឱ្យ​ផលិតផល​គីមី ដែល​លក់​លើ​ទីផ្សារ​ផងដែរ​។  

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកក្រូច​ឆ្មា​ច្របាច់​ស្រស់ៗ​ចំនួន ៤ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកឃ្មុំ ៤ ស្លាបព្រា​កាហ្វេ​    ​
​    ​- ស៊ុត​ស ១ គ្រាប់​
​    ​
​    ​* របៀប​ផ្សំ​
​    ​លាយ​គ្រឿងផ្សំ​ទាំង ៣ ដាក់​ក្នុង​កូនចាន​មួយ​។ លាប​វា​លើ​តំបន់​ដែលមាន​ស្នាម​មុន​ប្រហោង ហើយក៏​អាច​លាប​លើ​ស្បែក​ត្រង់​កន្លែង​កើតមុន​ផងដែរ​។ ទុកចោល​ប្រហែល ២០ នាទី​។ បន្ទាប់មក លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ លោកអ្នក​អាចធ្វើ​តាម​វិធី​នេះ​រាល់ថ្ងៃ​ក្នុង​រយៈពេល ១ ខែ​ពេញ​។ លោក​អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​ចុងក្រោយ​! លោកអ្នក​ត្រូវតែ​ធ្វើ​វា​ឱ្យបាន​ទៀត​ទាត់ កុំ​ខកខាន​ម្តងណា​ឱ្យសោះ បន្ទាប់មក​លោកអ្នក​នឹង​មាន​ស្បែក​មុខ​រលោង​ស្អាត​គ្មាន​ស្នាម​តទៅទៀត​ទេ​!

​    ​បញ្ជាក់​៖ លោកអ្នក​អាច​លាប​មួយ​សើម​លើ​តំបន់​មាន​ស្នាម​មុន ហើយ​លាប​វារ​ហូត​ទាល់តែ​អស់ សឹម​ផ្សំ​ថ្មី​ទៀត​៕

adverise with khmeread
ប្រភព៖ មាយ​ឡាយ​ស្តាយ

អ្នកនឹងចូលចិត្ត

មតិយោបល់