អាកាសយានដ្ឋានថ្មីខ្នាតយក្សរាងដូចត្រីផ្កាយយក្ស គ្រោងនឹងបើកសម្ភោធនៅប៉េកាំងនៅខួបលើកទី៧០នៃការបង្កើតរដ្ឋាភិបាលកុំម្មុយនីស្ត

ទីក្រុងប៉េកាំងគ្រោងនឹងបើកសម្ភោធព្រលានយន្តហោះតម្លៃ ១៧,៥ ពាន់លានដុល្លារ ដែលមានរូបរាងស្រដៀងនឹងត្រីផ្កាយយក្សដ៏ធំមួយ ដើម្បីសម្រួលចរាចរផ្លូវអាកាសនៅប្រទេសចិន និងអបអរខួបលើកទី ៧០ នៃការឡើងកាន់អំណាចរបស់រដ្ឋាភិបាលបក្សកុំម្មុយនីស្ត។

ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំងតាស៊ីងបានបញ្ចប់ជាផ្លូវការទាន់កាលវិភាគកាលពីថ្ងៃអាទិត្យទី ៣០ ខែមិថុនា ដែលរួចរាល់សម្រាប់ពិធីសម្ពោធនៅថ្ងៃទី ៣០ ខែកញ្ញា នៅមួយថ្ងៃមុនខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១ ខែតុលាឆ្នាំ ១៩៤៩ ដោយលោកម៉ៅ សេទុង។

ពិធីអបអរសាទរនៃព្រឹត្តិការណ៍នោះនឹងឃើញប្រធានាធិបតីស៊ីជីនពីងពិនិត្យមើលក្បួនដង្ហែយោធាដ៏ធំឆ្លងកាត់កណ្តាលទីក្រុងប៉េកាំង ជាមួយការបើកសម្ភោធមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ទំនើបនេះ ដែលជាសមិទ្ធផលនៃ "ក្តីសុបិនរបស់ចិន" ដែលលោកស៊ីចង់ផ្តល់ជូនដល់ប្រជាពលរដ្ឋរបស់លោក។ ដោយមានទីតាំងស្ថិតនៅ ៤៦ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីលានធៀនអានមេន អាកាសយានដ្ឋានថ្មីនេះនឹងដំណើរការពេញសមត្ថភាពនៅឆ្នាំ ២០២៥ ជាមួយផ្លូវរត់បួនខ្សែនិងសក្តានុពលក្នុងការទទួលអ្នកដំណើរចំនួន ៧២ លាននាក់ក្នុងមួយឆ្នាំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត