adverise with khmeread Weight loss

មើល​វីដេអូ​អំពី​របៀប​ហាត់​យ៉ូ​ហ្គា​ទាំងនេះ លោកអ្នក​នឹង​លែង​បារម្ភ​ស្វែងរក​ថ្នាំ​សម្រក​ទម្ងន់​តទៅទៀត​ហើយ​!

​    ​ក្នុង​វីដេអូ ដែល​ដក​ចេញពី YouTube នេះ គ្រូបង្ហាត់​យ៉ូ​ហ្គា​ដែល​ពីមុន​ជា​តារា​បង្ហាញ​ម៉ូត​ឈ្មោះ Tara Stiles បានបង្ហាញ​យើង​ពី​របៀប​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​តាមបែប​យ៉ូ​ហ្គា មុនពេល​យើង​ក្រោក​ចេញពី​លើ​គ្រែ​ដេក​ទៅទៀត​! ការ​សន្ធឹងដៃជើង​មុន​ងើប​ចេញពី​គ្រែ​នឹង​បង្កើន​លំហូរ​ឈាម ទប់ស្កាត់​របួស​សាច់ដុំ និង​របួស​សន្លាក់ និង​ទប់ស្កាត់​ការជាប់​ដៃជើង និង​ឈឺដៃ​ជើង​ទៀតផង​។

​     នាង Tara បានបង្ហាញ​យើង​ពី​របៀប​ធ្វើ​ចលនា​សន្ធឹងដៃជើង​របស់​យើង​ខណៈ​ដេក​នៅលើ​គ្រែ បន្ទាប់មក​បាន​នាំយកទៅ​តាំងសម្មាធិ ៣០ វិនាទី មុនពេល​ទៅ​អង្គុយ​នៅ​ចំហៀង​គ្រែ​របស់​នាង​ដើម្បី​សន្ធឹងដៃជើង​បន្ថែមទៀត​។ ចលនា​សន្ធឹងដៃជើង​ដ៏​ឆ្លាត​វៃ​នេះ​នឹង​ផ្តល់ឱ្យ​លោកអ្នក​នូវ​ការផ្តោត​អារម្មណ៍​បាន​មូល​ល្អ ហើយ​ដំណើរ​ការហាត់​យ៉ូ​ហ្គា​នេះ​ទៀតសោត​ប្រើពេល​មិន​ដល់ ៥ នាទី​នោះឡើយ​។ លំ​ហាត់​យ៉ូ​ហ្គា​នេះ​ប្រាកដជា​នឹង​ផ្តល់ឱ្យ​លោកអ្នក​នូវ​អារម្មណ៍​ស្រស់ស្រាយ មិន​ថា​លោកអ្នក​ក្រោក​ឡើង​មាន​អារម្មណ៍​យ៉ាងណា​នោះឡើយ​។ លំ​ហាត់ប្រាណ​បែប​យ៉ូ​ហ្គា​នេះ​មិន​ត្រឹម​ជួយ​ឱ្យ​ស្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍ល្អ​ពេញ​មួយថ្ងៃ​ទៀតផង​។

​    ​តោះ​សូម​មើល​វីដេអូ​នេះ​ទាំងអស់គ្នា​អំពី​របៀប​ហាត់​៖

 

adverise with khmeread
ប្រភព៖ ផូស​ស៊ី​ធី​វ​មេ​ត​

អ្នកនឹងចូលចិត្ត

មតិយោបល់