វ៉ោវ! ពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ 2019 បានទៅលើ Huawei P30 Pro ផ្ទួនៗគ្នា!

ភ្នំពេញ ថ្ងៃទី​​ 2 កក្កដា ឆ្នាំ 2019  នៅក្នុងកម្មវិធីសន្និសីទកំពូលទូរស័ព្ទពិភពលោក នៅទីក្រុងសៀងហៃ (MWC)​ Huawei P30 Pro បានគ្រង់តំណែងជាម្ចាស់ពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ 2019 នៃពានរង្វាន់ទូរសព្ទល្អជាងគេនៅអាស៊ី។

ក្រៅពីពានរង្វាន់នេះ Huawei P30 Pro ក៏បានឈ្នះពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ 2019 មួយទៀតពី European Hardware Association ផងដែរ ដែលកាលពីឆ្នាំមុន ពានរង្វាន់នេះក៏បានទៅលើក្រុមហ៊ុន Huawei ដែរ លើម៉ូដែល Huawei P20 Pro។​   

P30 សេរ៊ី ទទួលបានពានរង្វាន់ទាំងពីរនេះ បន្ទាប់ពីទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីអតិថិជននៅជុំវិញពិភពលោក និងស្ថាប័នផ្សព្វផ្សាយជាច្រើន លើកាមេរ៉ាបីគ្រាប់ SupersSensing Leica សមត្ថភាពហ្សូមបានដល់ឋានព្រះច័ន្ទ ថាមពលថ្មប្រើបានយូរ និងការរចនាដ៏ប្រណិតជាមួយជម្រើសពណ៍ដ៏គួរឲ្យទាក់ទាញដូចជា ​Breathing Crystal និង Amber Sunrise​​ ដែលជាពណ៍ថ្មីដំបូងគេបង្អស់ក្នុងទីផ្សារស្មាតហ្វូន។ មិនតែប៉ុណ្ណោះ P30 សេរ៊ី ក៏បានបំបែកកំណត់ត្រាការលក់បាន 10,000,000 គ្រឿង ត្រឹមតែ 85 ថ្ងៃដំបូងបន្ទាប់ពីការសម្ពោធជាផ្លូវការ។

adverise with khmeread
PR