នាយកប្រតិបត្តិក្រុមហ៊ុន Huawei និយាយថា Google នឹងបាត់បង់អ្នកប្រើប្រាស់ ៨០០ លាននាក់ ប្រសិនបើ Huawei ចាកចេញពី Android

ឈុតឆាកសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិននៅតែបន្ត ដោយភាគីទាំងសងខាងរងការវាយប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំងរួចមកហើយ។ ហើយអាមេរិកក៏បានដាក់ក្រុមហ៊ុនមួយចំនួនរបស់ចិនទៅក្នុងបញ្ជីខ្មៅ ខណៈដែលចិនក៏បានធ្វើដូច្នេះដែរ ដោយព្រមានក្រុមហ៊ុនជាច្រើនទៀតពីផលវិបាក ប្រសិនបើពួកគេនៅតែបន្តសហការជាមួយនឹងរដ្ឋបាល Trump ។ អ្វីដែលគេកត់សម្គាល់ខ្លាំងជាងគេនោះ គឺក្រុមហ៊ុន Google បានដកចេញនូវប្រព័ន្ធប្រតិបត្តិការ Android ចេញពីទូរស័ព្ទដៃ Huawei ជំនាន់ក្រោយៗ ដែលវាអាចនឹងប៉ះពាល់ម៉ាស៊ីនស្វែងរកខ្នាតយក្សពិភពលោកមួយនេះ។

ដើម្បីឆ្លើយតបទៅនឹងការហាមឃាត់របស់លោក Trump នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Ren Zhengfei និយាយថា ប្រសិនបើ Huawei គ្រវាត់ចោលប្រព័ន្ធ Android ក្រុមហ៊ុន Google នឹងប្រឈមមុខនឹងការបាត់បង់អ្នកប្រើប្រាស់ចំនួន ៨០០ លាននាក់ជាមិនខាន។

លោក Ren Zhengfei និយាយយ៉ាងដូច្នេះថា "Huawei និង Google ជានិច្ចកាលតែងតែនៅលើខ្សែបន្ទាត់ជាមួយគ្នា ហើយប្រសិនបើយើងដកគ្រវាត់ចោលប្រព័ន្ធរបស់ Google ក្រុមហ៊ុនេះនឹងប្រឈមមុខបាត់បង់អ្នកប្រើប្រាស់ពី ៧០០ ទៅ ៨០០ លាននាក់នាពេលអនាគត"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16