ត្រួយល្ពៅជាឱសថលាក់មុខជួយព្យាបាលបញ្ហាសុខភាពពីរយ៉ាង ដោយមិនដឹងខ្លួន

ត្រួយល្ពៅគឺជាប្រភេទបន្លែងាយស្រួលយកមកដាំស្ល និង ជាឱសថលាក់មុខមួយប្រភេទផងដែរ។ ត្រួយល្ពៅគឺដុះនៅគ្រប់ទីកន្លែងនៅលើពិភពលោក គឺមិនប្រកាន់តំបន់ក្តៅឬត្រជាក់ខ្លាំងនោះទេ។ និយាយរួម ផ្លែល្ពៅអាចដាំដុះទាំងនៅតំបន់អឺរ៉ុបខាងកើតដ៏ត្រជាក់បំផុត និង តំបន់មជ្ឈិមបូព៌ាដ៏ក្តៅទៀតផង។

យោងតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ត្រួយល្ពៅមានប្រយោជន៍ខាងសុខភាពមិនធម្មតានោះឡើយ ដោយជួយពង្រឹងដល់សុខភាពភ្នែកនិងឆ្អឹងយ៉ាងពូកែ។ នេះគឺដោយសារតែត្រួយល្ពៅផ្ទុកទៅដោយសារធាតុកាល់ស្យូម ផូស្វ័រ ប្រូតេអ៊ីន វីតាមីន A ជាតិសរសៃហ្វាយបឺរ សារធាតុអង់ទីអុកស៊ីដង់ និង សារធាតុរ៉ែជាច្រើនទៀត។ ហេតុដូច្នេះហើយទើបត្រួយល្ពៅជួយចិញ្ចឹមកោសិកាភ្នែក ឆ្អឹង និងកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត