ទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃពីក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication

តើអ្នកកំពុងព្រួយបារម្ភអំពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធបណ្តាញក្នុងក្រុមហ៊ុន ឬអាជីវកម្មរបស់ លោក​អ្នកមានសេវាកម្មថ្មីដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាបណ្តាញ ឬអ៊ិនធឺណិតមែនទេ?

កង្វល់របស់លោកអ្នកអាចនឹងត្រូវបានជួយដោះស្រាយពីក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication ដោយឥតគិតថ្លៃ។

ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ ២០១៦ និងត្រូវបានទទួលស្គាល់ពីគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តពីសំណាក់អតិថិជនទូទៅ។ បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាម បណ្តាលខេត្តក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះក្រុមហ៊ុនក៏នឹងកំពុងផ្តល់ជូននូវសេវាកម្មជាច្រើនដូចជាកញ្ចប់អុិនធឺណិត សម្រាប់តម្រូវការអាជីវកម្ម Dedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting និងកញ្ចប់អុិនធឺណិតសម្រាប់គេហដ្ឋានដែលមានឈ្មោះ ថា TODAY Fiber។

លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអុិនធឺណិត TODAY Communication បានលើកឡើងថា “TODAY មានធនធានមនុស្សល្អៗជាច្រើនប្រកបដោយទេពកោសល្យ និងជំនាញ ដូចនេះហើយប្រសិនបើក្រុមហ៊ុនអាជីវកម្មទាំងឡាយណាចង់ទទួលបានការប្រឹក្សា យោបល់ យើងរីករាយស្វាគមន៍ក្នុងការជួយដោយមិនគិតប្រាក់កម្រៃអ្វីទាំងអស់ដូចដែលយើង ធ្លាប់បានធ្វើកន្លងមកជាមួយនឹងបណ្តាលក្រុមហ៊ុនផ្សេងៗទៀតដែរ”។

លោក សុធន បានបន្ថែមថា ប្រសិនបើក្រុមហ៊ុនអាជីវកម្មនានាមានចំណាប់អារម្មណ៍ចង់ទទួល បានការពិគ្រោះយោបល់នេះអាចទំនាក់ទំនងមកកាន់៖

១. លេខ 023/070 215 577 ឬ

២. តាមរយៈ www.today.com.kh/free-consultation/

៣. តាមរយៈ Email: [email protected]

៤. អាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ដែលមានអាសយដ្ឋាន ផ្ទះលេខ 64ABC ផ្លូវលេខ 348 សង្កាត់ទួលស្វាយព្រៃ 1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

៥. បន្ទាប់មកក្រុមការងាររបស់យើងខ្ញុំនឹងចុះទៅជួបលោកអ្នកនៅការិយាល័យរបស់លោក អ្នកដោយផ្ទាល់។

adverise with khmeread
PR