adverise with khmeread 32232b9800000578 3489643 size harmony of the seas is 330ft longer than the titanic and is a 1 1457844210792

នាវា​កម្សាន្ត​ដ៏ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ចង់ទៅ​លេង​បំផុត​

    ​Harmony Of The Seas គឺជា​នាវា​កម្សាន្ត​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នឹងដាក់​ប្រើប្រាស់​ផ្លូវការ​ឆាប់ៗ​នេះហើយ​។​

​    ​នាវា​ដ៏​អស្ចារ្យ ដែល​ដាក់ឱ្យ​បើក​លើ​សមុទ្រ​កាលពី​សប្ដាហ៍​មុន គឺ​ពិត​ជាមាន​ទំហំ​ធំ​ទូលាយ​មាន​សួនឧទ្យាន​ដូច នៅ​ឧទ្យាន​ក្រុង​ញ៉ូ​វ​យ៉​ល​ស្ថិតនៅ​សឹង​គ្រប់​ជាន់ ដែល​នៅលើ​នោះ​មាន​រុក្ខជាតិ​១០.៥៨៧​ប្រភេទ និង​ដើមឈើ​៥២​ដើម​ដែលមាន​មាន​កម្ពស់ ៦ ម៉ែត្រ​។​

​    ​នាវា​មួយ​នេះ​ចំណាយ​អស់​ទឹកប្រាក់​ច្រើនជាង ៨០០​លាន​យ៉ូ​រ៉ូ​។ នាវា Harmony Of The Seas ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ទីក្រុង Saint-Nazaire ប្រទេស​បារាំង​។ នាវា​មួយ​នេះ​មាន​ទម្ងន់​២២៧.០០០​តោន កម្ពស់​៦៤​ម៉ែត្រ ប្រវែង​៣៦១​ម៉ែត្រ មាន​១៦​ជាន់ មាន​នា​វឹក​២.១០០​នាក់ និង អ្នកដំណើរ​៦.០០០​នាក់​។​

​    ​នាវា​មួយ​នេះ​មាន​កន្លែង​កម្សាន្ត​យ៉ាងច្រើន​ដូចជា​ខ្សែ​ទោង​ទំលាក់ខ្លួន មនុស្ស​យន្ត​ចាក់​ស្រា​ក្រឡុក​នៅ​បារ អាង​ហែល​ទឹក ការសម្ដែង​តន្ត្រី សួន​កម្សាន្ត កន្លែង​តោង​ជញ្ជាំង សួន​ទឹក សួន​ធម្មជាតិ និង​ច្រើន​ទៀត​។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ​គឺថា​ភ្ញៀវ​អាច​ដើររក​បន្ទប់​របស់ខ្លួន​តាមរយៈ GPS នៅលើ​នាវា​កម្សាន្ត​មួយ​នេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​ទីនោះ​មាន​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន បើទោះជា​នៅ​កណ្ដាល​ស​មុ​ទ្យ​ក៏ដោយ​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់