សៀវភៅថ្មីនិពន្ធដោយអ្នកកាសែត Washington Post លាតត្រដាងមូលហេតុ និងរបៀបជ្រើសរើសអង្គរក្សការពារលោក Kim Jong Un ទាំងហ្វូងៗ

ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ដ្រទៅប្រទេសកូរ៉េខាងជើងកាលពីសប្ដាហ៍មុន ដោយជួបមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅលើទឹកដីកូរ៉េខាងជើងផ្ទាល់តែម្ដង។ ការណាត់ជួបនោះបានផ្ដល់នូវចំណីចក្ខុថ្មីមួយទៅដល់អាណាចក្រឯកោមួយនេះ រួមទាំងការលាតត្រដាងអំពីអង្គរក្សការពារសុវត្ថិភាពរបស់លោក Kim ផងដែរ។

ជីវិតផ្ទាល់ខ្លួនរបស់លោក Kim នៅតែជាការលាក់បាំងសម្ងាត់ ហើយអង្គរក្សរបស់គាត់វិញរឹតតែអាថ៍កំបាំងជាងលោក Kim ទៅទៀត។ អំឡុងពេលទស្សនកិច្ចរបស់លោក Kim ទៅកាន់សិង្ហបុរីឆ្នាំមុនដើម្បីពិភាក្សាជាមួយអាមេរិក រូបភាពនៃអង្គរក្សលោក Kim រត់ចោមរោមឡានមេដឹកនាំរូបនេះបានផ្អើលលើសារព័ត៌មានពិភពលោក។ 

សៀវភៅថ្មីនិពន្ធដោយលោកស្រី Anna Fifield អ្នកជំនាញអំពីចិនប៉េកាំង ដែលធ្វើការនៅកាសែត Washington Post ឈ្មោះថា "The Great Successor: The Divinely Perfect Destiny of Brilliant Comrade Kim Jong Un" បានសរសេរថា លោក Kim ទទួលបានគំនិតសម្រាប់ខែលការពារជាមនុស្សពីតារាសម្តែងអាមេរិកលោក Clint Eastwood ។

សៀវភៅរបស់លោកស្រី Fifield សរសេរថា «កាលគាត់នៅក្មេង គាត់បានមើលខ្សែភាពយន្ត "In the Line of Fire" ដែលក្នុងនោះលោក Eastwood ដើរតួជាភ្នាក់ងារសម្ងាត់អាមេរិក ដែលកំពុងការពារលោក John F. Kennedy នៅពេលគាត់ត្រូវបានគេធ្វើឃាតនៅឆ្នាំ ១៩៦៣ ។ តួអង្គលោក Eastwood និងភ្នាក់ងារផ្សេងៗទៀតបានរត់តាមរថយន្តរបស់លោកប្រធានាធិបតី"។ 

ការក្លាយជាអង្គរក្សសម្រាប់មេដឹកនាំកូរ៉េខាងជើង គឺមានការលំបាកខ្លាំងណាស់។ លោក Lee Yeong Guk ជាអង្គរក្សសម្រាប់ឪពុករបស់លោក Kim គឺលោក Kim Jong Il បាននិយាយថាវា "ពិបាកជាងការឆ្លងកាត់រន្ធគូទម្ជុលទៅទៀត"។

យោងតាមលោកស្រី Fifield អង្គរក្សគឺត្រូវបានសម្រិតសម្រាំងចេញពីយោធា និងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដើម្បីវិនិច្ឆ័យសុខភាព ចក្ខុ រូបសម្បត្តិ បុគ្គលិកលក្ខណៈ និងប្រវត្តិគ្រួសារ។

សៀវភៅរបស់លោកស្រី Fifield បាននិយាយថា "អ្នកដែលទទួលបន្ទុកការពារលោក Kim ត្រូវតែមានគុណសម្បត្តិគួរឱ្យទុកចិត្តបំផុតខាងនយោបាយ និងជាកូនចៅចេញពីគ្រួសារអ្នកនយោបាយស្មោះត្រង់បំផុត"។ ពួកគេក៏ត្រូវមានកម្ពស់ប្រហាក់ប្រហែលនឹងលោក Kim ហើយពួកគេគឺជាក្រុមមនុស្សពិសេសបំផុត ដែលត្រូវបានអនុញ្ញាតិឱ្យកាន់អាវុធនៅក្បែរមេដឹកនាំកូរ៉េខាងជើង។ ហើយពួកគេគឺមានភាពច្បាស់លាស់ក្នុងការប្រើកាំភ្លើង និងបាញ់ត្រង់បំផុត។

គាត់បាននិយាយថា "បន្ទាប់មក គឺ ក្បាច់គុនតេក្វាន់ដូ និងក្បាច់ផ្សេងៗទៀតដូចជាការគប់កាំបិត ហែលទឹក និងការហែក្បួន គឺជារឿងអាទិភាពទី១ ដែលអង្គរក្សត្រូវមាន។ ហើយទី ២ គឺបម្រើលោក Kim Jong Il ជាមួយភក្តីភាព"៕

adverise with khmeread

អ្នកនឹងចូលចិត្ត