រលកសញ្ញានៃពន្លឺអាថ៌កំបាំងភ្លឹបភ្លែតនៅចម្ងាយ១,៥ពាន់លានឆ្នាំពន្លឺបានមកដល់ផែនដី ដោយនាំឱ្យតារារូបវិទូសង្ស័យថាមានមនុស្សក្រៅភព

ពន្លឺអាថ៌កំបាំងដ៏ខ្លាំងក្លាលោតភ្លឹបភ្លែតៗត្រូវបានរកឃើញជាលើកទីពីរក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។

រលកសញ្ញាល្បឿនលឿន ឬហៅថា FRBs គឺជារលកសញ្ញាបញ្ជូនទៅក្នុងលំហអាកាសដែលលេចឡើងបណ្តោះអាសន្ន និងចៃដន្យ ដោយធ្វើឱ្យវាមិនត្រឹមតែពិបាកក្នុងការរកប៉ុណ្ណោះទេ ប៉ុន្តែក៏ពិបាកនឹងសិក្សាផងដែរ។

សញ្ញាពីភពក្រៅចុងក្រោយបង្អស់នេះត្រូវបានរកឃើញមកដល់ផែនដីពីកញ្ចុំផ្កាយកាឡាក់ស៊ីមួយនៅចម្ងាយ ១,៥ ពាន់លានឆ្នាំពន្លឺ។

ការពន្យល់ដ៏ក្បោះក្បាយបំផុតគឺថា ពួកវាត្រូវបានបង្កើតឡើងដោយវត្ថុដ៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុងលំហអាកាស។

អ្នកជំនាញបានជជែកវែកញែកថាតើ Black Hole ឬ Neutron Stars គឺអ្នកបញ្ចេញពន្លឺមួយនេះ ប៉ុន្តែអ្នកជំនាញដទៃទៀតបានលើកឡើងពីទ្រឹស្តីខាងក្រៅជាច្រើនផ្សេងទៀត។

ក្នុងចំណោមអ្នកជំនាញទាំងនេះគឺមានសាស្រ្តាចារ្យ លោក Avid Loeb មកពីមជ្ឈមណ្ឌលស្រាវជ្រាវតារារូបវិទ្យា Harvard-Smithsonian ក្នុងសហរដ្ឋអាមេរិក ដែលជឿជាក់ថា ពន្លឺនេះអាចនឹងជាភស្តុតាងនៃបច្ចេកវិជ្ជាជឿនលឿនដ៏អស្ចារ្យបំផុតរបស់មនុស្សក្រៅភព។

FRBs បានរកឃើញពន្លឺពីលំហដោយចៃដន្យក្នុងឆ្នាំ២០០៧ ពេលដែលសញ្ញាពន្លឺភ្លឹបភ្លែតត្រូវបានគេប្រទះឃើញនៅក្នុងទិន្នន័យរលកតារាសាស្រ្ត ដែលប្រមូលបានក្នុងឆ្នាំ២០០១។

ការរកឃើញថ្មី ដែលត្រូវបានរាយការណ៍ក្នុងក្នុងកាសែត Nature មួយនេះ ត្រូវបានបង្កើតឡើងដោយក្រុមតារាវិទូដឹកនាំដោយជនជាតិកាណាដា ផ្តោតទៅលើការប្រមាញ់រលកសញ្ញា FRBs។

ក្នុងអំឡុងរយៈពេលបីសប្តាហ៍កាលពីរដូវក្តៅមុនឆ្នាំមុន ក្រុមមួយនេះបានរកឃើញពន្លឺភ្លឹបភ្លែតចំនួន​ ១៣ដង ដោយប្រើប្រាស់កែវយឹតចាប់រលកសញ្ញាប្រភេទថ្មី ហៅថា Canadian Hydrogen Intensity Mapping Experiment (Chime)។

កន្លែងដែលរលកសញ្ញា FRBs មួយនេះបានផ្តល់សញ្ញាចេញមកគឺមិនត្រូវបានគេដឹងនៅឡើយ បើទោះបីជាពួកវាត្រូវបានគេគិតថា ចេញមកពីប្រភពពន្លឺនៅចម្ងាយរាប់ពាន់លានឆ្នាំពន្លឺនៅខាងក្រៅកញ្ចុំផ្កាយ Milky Way របស់យើងក៏ដោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត