adverise with khmeread 1

​សុំ​ពាន​មុន​បាន​អត់​? PSG ខ្វៃ Troyes ដល់​ទៅ ៩-០ កាលពី​យប់មិញ​

​    ​ទីបំផុត​ក្រុម Paris Saint-Germain គ្រង​តំណែង​ជើងឯក Ligue 1 បន្ទាប់ពី​ជ័យជម្នះ​ដ៏​ជោគជាំ ៩-០ ទៅលើ​ក្រុម​បាត​តារាង Troyes នៅក្រៅ​ផ្ទះ​។​

​    ​កីឡាករ Edinson Cavani ចំណាយពេល​តែ ១៣ នាទី​ប៉ុណ្ណោះ​ដើម្បី​បំបែក​ខ្សែការពារ​ដ៏​ផុយស្រួយ​របស់​គូប្រកួត​មុននឹង​កីឡាករ Javier Pastore និង Adrien Rabiot បន្ថែម​ម្នាក់​មួយគ្រា​ប់​ទៀត​មុន​ការប្រកួត​តង់​ទីមួយ​បញ្ចប់​។​

​    ​បន្ទាប់​កញ្ចែ​តង់​ទី​ពីរ​ត្រូវបាន​ផ្លុំ ខ្សែប្រយុទ្ធ Ibrahimovic សម្រេចចិត្ត​ចូលទៅក្នុង​សមរភូមិ​ដ៏​ផុយស្រួយ​នេះ​និង​រកបាន​បី​គ្រាប់​តែឯង​យ៉ាង​ងាយស្រួល​ដោយ​ចំណាយពេល​ត្រឹមតែ​ប្រាំបួន​នាទី​ប៉ុណ្ណោះ​។​

​    ​វា​ជា​ថ្ងៃ​អាក្រក់​ទៅហើយ​សម្រាប់​ក្រុម Troyes ប៉ុន្តែ​វារឹតតែ​អាក្រក់​ថែមទៀត​នៅពេលដែល​កីឡាករ Matthieu Saunier បំប៉ោង​សំណាញ់​ខ្លួនឯង មុននឹង​កីឡាករ Lossemy Karaboue របស់ Troyes ត្រូវបាន​ប្តូរ​ចូលមក​យក​កាត​ក្រហម​និង​ជួយ​ឱ្យ PSG ទទួលបាន​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​។​

​    ​កីឡាករ Cavani ខកខាន​បាល់​ពិន័យ ១១ ម៉ែត្រ ប៉ុន្តែ​មិន​ថ្វី រូបគេ​បាន​ស៊ុត​បាល់​ផ្លាត​ពី​អ្នកចាំទី​និង​ជួយ​ឱ្យ​ក្រុម​នាំមុខ ៨-០ គិត​ត្រឹម​នាទី​ទី ៧៥​។​

​    ​អ្នកចាំទី Matthieu Dreyer ធ្វើបាន​យ៉ា​ល្អ​ក្នុងការ​ជួយសង្គ្រោះ​បាល់ ប៉ុន្តែ​មិនអាច​ជៀសផុត​ពី​ការ​ស៊ុត​គ្រាប់​ទី​ប្រាំបួន​របស់ PSG ដែល​ធ្វើបាន​ដោយ Ibrahimovic នោះឡើយ​។​

​    ​ក្រុម​ខ្សោយ Troyes ដែលមាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​ទីក្រុង​ប៉ារីស​ដ​ល់​ទៅ ១០០ គីឡូម៉ែត្រ មិនទាន់​ឈ្នះ​ការប្រកួត​ក្នុងផ្ទះ​ម្តងណា​ឡើយ​ក្នុង​រដូវ​កាល​នេះ ហើយ​កំពុងមាន ១៤ ពិន្ទុ​និង​ស្ថិតនៅ​បាត​តារាង​លេខ ២០​។​

​    ​ពួកគេ​មាន​គម្លាត ១៩ ពិន្ទុ​ពី​តំបន់​សុវត្ថិភាព ប៉ុន្តែ​ក្រុម​នេះ​ហាក់ដូចជា​នឹង​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Ligue 2 នៅ​រដូវ​កាល​ក្រោយ​ហើយ​៕

 

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់