adverise with khmeread 1

​លា​ហើយ Premier League! Aston Villa កាន់តែ​យ៉ាប់​បន្ទាប់ពី​ចាញ់ Spurs ក្នុងផ្ទះ ២-០

​    ​ក្រុម​មាន់​ខ្នាយ​មាស Tottenham បានទទួល​ជ័យជម្នះ​យ៉ាង​សុខ​ស្រួល ២-០ ទៅលើ​ក្រុម​កំពុង​អន់ Aston Villa នៅក្នុង​ក្របខ័ណ្ឌ Premier League កាលពី​យប់មិញ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Harry Kane រកបាន​ពីរ​គ្រាប់​តែម្នាក់ឯង​និង​ជួយ​ក្រុម​របស់លោក Mauricio Pochettino បន្ត​ក្តី​សុបិន​ក្នុងការ​ដណ្តើមពាន​លី​ក​ជា​លើកដំបូង​របស់​ពួកគេ បន្ទាប់ពី​ចាក់​ពីរ​កាំបិត​ចំ​បេះដូង​គ្រូ Aston លោក Remi Garde នៅក្នុង​ទីក្រុង Birmingham​។​

​    ​ជ័យជម្នះ​នេះ​យើង​ឃើញ Spurs មាន ៥៨ ពិន្ទុ​និង​ស្ថិតនៅ​លេខ​ពីរ ដោយមាន​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Leicester ខណៈ Aston កំពុង​ស្ថិតនៅ​បាត​តារាង ហើយ​ហាក់ដូចជា​នឹង​ទៅ​ចូលរួម​ក្នុង​ក្របខ័ណ្ឌ Championship នៅ​រដូវ​កាល​ក្រោយនេះ​ចៀស​មិន​រួច​នោះឡើយ​។

​    ​ប៉ុន្តែ​យើង​ត្រូវ​អ៊ុត​ទាំងអស់គ្នា​ថា​តើ Leicester អាច​រកបាន​បី​ពិន្ទុ​អត់​ទៅលើ​ក្រុម Newcastle ក្នុង​យប់​នេះ​ខណៈ​លោក Rafael Benítez ទើបតែ​ចូលមក​កាន់កាប់​ក្លឹប​សារិកា​ព្រៃ​នេះ​៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់