adverise with khmeread 1

​ខ្សែការពារ Gabriel របស់ Arsenal អាច​ប្រឈម​នឹង​បម្រាម​បី​ប្រកួត​បន្ទាប់ពី​ហក់ធាក់​អាក្រក់​ពេក​ទៅលើ​កីឡាករ Troy Deeney

​    ​ខ្សែការពារ Arsenal កីឡាករ Gabriel Paulista អាច​នឹង​ប្រឈមមុខ​នឹង​វិធានការ​ពី FA បន្ទាប់ពី​ធាក់​កីឡាករ Troy Deeney របស់ Watford ទាំង​ភ្នែន​នៅ​ទឹកដី Emirates កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​តារា​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ដំបូង​ត្រូវគេ​រំពឹងថា​មិនអាច​លេង​ក្នុង​ការប្រកួត FA Cup កាលពី​យប់មិញ​ទេ ប៉ុន្តែ​រូបគេ​បានធ្វើ​តេស្ត​លើ​កាយសម្បទា​ជា​លើកចុងក្រោយ​នឹង​បានចាប់ផ្តើម​ក្នុងការ​ប្រកួត​នេះ​។​

​    ​នៅ​ពាក់កណ្តាល​តង់​ទីមួយ អតីត​ខ្សែការពារ Villarreal រូបនេះ​បានធ្វើការ​ប្រជែង​យក​បាល់ ៥០-៥០ ជាមួយ​ប្រធាន​ក្រុម Watford គឺ Deeney ហើយ​បើ​មើលទៅ​គាត់​ពិត​ឈ្នះ​ការដណ្តើម​ក៏ពិតមែន ប៉ុន្តែ​គាត់​បាន​ប្រើ​ជើង​ទាំងពីរ​ហក់​ទៅ​ដណ្តើម​បាល់​ដែល​មើលទៅ​វា​ពិតជា​គ្រោះថ្នាក់​និង​អាច​បំបាក់​ជើង​គូប្រកួត​ទៀតផង​។ លោក Andre Marriner មិនបាន​ពិន័យ​អ្វី​ឡើយនិង​បានអនុញ្ញាត​ឱ្យ​បន្ត​ការប្រកួត​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី រូបភាព​ចាក់ផ្សាយ​ម្តងទៀត​បង្ហាញថា Gabriel មិនបាន​ប៉ះបាល់​មុន​នោះទេ ហើយ​លោក​អាជ្ញាកណ្តាល​គួរតែ​ឱ្យ Gabriel កាត​លឿង​និង​ផ្តល់​បាល់ Free Kick ទៅឱ្យ Watford​។ នៅពេលនេះ FA អាច​មើល​ទៅលើ​ឧប្បត្តិ​ហេតុនេះ​ដោយ​ខ្លួនឯង​និង​អាច​ពិន័យ​ខ្សែការពារ​រូបនេះ​បន្ទាប់ពី​បង្ហាញ​ការដណ្តើម​បាល់​មិន​អាជីព​របស់ខ្លួន​។​

​    ​ប្រសិនបើ Gabriel ពិតជា​ត្រូវបាន​ពិន័យ​ពិតមែន រូបគេ​នឹង​ខកខាន​ការប្រកួត​សងសឹក​ជាមួយ​ក្រុម West Ham, Everton និង Watford៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់