ស្គមពេកក៏មិនល្អដល់សុខភាពដែរ! សម្រាប់អ្នកស្គមចង់ធាត់ ខំប្រឹងញ៉ាំអាហារទាំងអស់នេះទើបឡើងសាច់នឹងគេ

គ្មានអាថ៍កំបាំងទេដែលថាមនុស្សភាគច្រើនលើលោកនេះពិបាកនឹងសម្រកទម្ងន់បានសម្រេច។ ប៉ុន្តែសម្រាប់ក្រុមមនុស្សស្គមមិនចេះធាត់វិញ ពួកគេគឺជួបការលំបាកខ្លាំងមិនដឹងធ្វើយ៉ាងម៉េចឱ្យឡើងសាច់ដូចគេ។ 

ប្រភេទរាងកាយ និង កម្រិតនៃការរំលាយអាហារលឿនពេក គឺជាមូលហេតុចម្បង ដែលមនុស្សមួយចំនួននៅតែស្គម និង ពិបាកឡើងទម្ងន់។ ដូចពួកអ្នកឡើងទម្ងន់ដែរ ការដែលមានគីឡូតិចពេកក៏មិនល្អដល់សុខភាពនោះដែរ។ ក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្រនិយាយថា ការដែលមានគីឡូតិចពេកអាចនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ពិបាកមានកូន កើតជំងឺពុកឆ្អឹង និង ខ្វះសារធាតុចិញ្ចឹមក្នុងខ្លួន។ 

ប្រសិនបើអ្នកចង់ឡើងគីឡូឡើងសាច់នឹងគេ គួរទទួលទានអាហារដូចរៀបរាប់នេះ ៖ សាច់ក្រហម ទឹកដោះគោសុទ្ធ បឺរសណ្តែកដី ផ្លែឈើ (ចេក ល្ហុង ស្វាយ ផ្លែបឺរ និងម្នាស់) ដំឡូង នំប៉័ងធ្វើពីស្រូវសាលី នំក្រៀបសណ្តែកដី និង ប្រេងបន្លែ (ប្រេងធ្វើពីគ្រាប់វ៉លណាត់ ផ្កាឈូករ័ត្ន ល្ងរ ដូង សណ្តែកដី និងប្រេងអូលីវ)៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...