បន្ទាប់ពីបាត់អីវ៉ាន់តម្លៃរាប់ពាន់ដុល្លារ បុគ្គលិកដ៏ក្រេវក្រោធម្នាក់នេះបង្ហាញរបៀបចោរគាស់ឡាន១២កៅអីរបស់គាត់យ៉ាងងាយដោយប្រើតែម្រាមដៃទទេរយៈពេល៥វិនាទី

បុគ្គលិកដ៏ខឹងសម្បារម្នាក់បានបង្ហាញពីរបៀបដែលរថយន្តដ៏មានសុវត្ថិភាពរបស់គាត់ម៉ាក Peugeot ត្រូវចោរគាស់បានក្នុងរយៈពេលតែ ៥ វិនាទីដោយប្រើតែម្រាមដៃប៉ុណ្ណោះ។ 

លោក Jay Vassallo បានបាត់បង់ឧបករណ៍តម្លៃ ២.០០០ ផោនបន្ទាប់ពីរថយន្ត១២កៅអីម៉ាក Peugeot Expert របស់គាត់ ត្រូវពួកចោរកំណត់គោលដៅគាស់យកអីវ៉ាន់កាលពីថ្ងៃទី ២៣ ខែមិថុនា។ នេះបើយោងតាមកាសែត Daily Mail សរសេរចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ២០១៩។

បុរសអាយុ ៤០ ឆ្នាំរូបនេះបានដឹងរឿងដ៏ភ្ញាក់ផ្អើលមួយ គឺរបៀបដែលចោរគាស់រថយន្តនេះបានយ៉ាងងាយ ដោយគ្រាន់តែស៊កម្រាមដៃចូលទៅក្រោយទ្វាររុញ រួចទាញចេញបន្តិច ហើយទៅទាញគន្លឹះទ្វារគឺ របើកឯង។

លោក Vassallo មកពីទីក្រុង Brentwood នៅខេត្ត Essex ប្រទេសអង់គ្លេស បានធ្វើវីដេអូមួយនេះឡើងដើម្បីបង្ហាញឱ្យម្ចាស់យានជំនិះផ្សេងទៀតដឹងពីភាពងាយស្រួលសម្រាប់ចោរក្នុងការគាស់ឡាន Peugeot៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16