ពិតជានិស្ស័យមែនអាយុច្រើនដល់ម្លឹងហើយទើបជួបគូស្នេហ៍ពិត! លោកតាអាយុ១០០ឆ្នាំរៀបការជាមួយលោកយាយអាយុ១០៣ឆ្នាំ

កូនកំលោះកូនក្រមុំថ្មីថ្មោងមួយគូឈ្មោះ John និង Phyllis Cook កំពុងអបអរជីវិតថ្មីរបស់ពួកគេជាមួយគ្នានៅឯមណ្ឌលមនុស្សចាស់នៅរដ្ឋ Ohio ​របស់ពួកគាត់។ នេះបើយោងតាមសារព័ត៌មាន CNN សរសេរកាលពីថ្ងៃព្រហស្បតិ៍ ទី៤កក្កដា។

លោកតា John គឺជាអតីតទាហានសម័យសង្គ្រាមលោកលើកទី ២ ដែលទើបតែកើនដល់អាយុ ១០០ ឆ្នាំ និងលោកយាយ Phyllis នឹងកើនអាយុ ១០៣ ឆ្នាំនៅថ្ងៃទី ៨ សីហា។

គ្រួសាររបស់លោកយាយ Phyllis សុទ្ធតែមានអាយុវែង ដោយម្ដាយរបស់គាត់រស់ដល់អាយុ ១០៦ ឆ្នាំឯណោះ។

ប្ដីប្រពន្ធមួយគូនេះបានទៅទទួលលិខិតអាពាហ៍ពិពាហ៍ស្របច្បាប់កាលពីសប្ដាហ៍មុន និងរៀបការនៅនឹងមណ្ឌលមនុស្សចាស់តែម្ដង។

យ៉ាងណាមិញ អ្នកទាំងពីរសុទ្ធតែបាត់បង់ប្ដីប្រពន្ធចំនួនពីរដងក្នុងអតីតកាលដូចគ្នា ហើយពួកគាត់បានបើកចិត្តទូលាយដើម្បីទទួលយកស្នេហាលើកទី ៣ របស់ពួកគេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...