បុរសម្នាក់ត្រូវបែកក្បាលនិងហើមភ្នែក ដោយសារតែកៅអីម៉ាស្សាអគ្គិសនី ដំណើរការខុសបច្ចេកទេស

ទាហានចូលនិវត្តន៍ម្នាក់ទទួលរងរបួស នៅពេលកៅអីម៉ាស្សាអគ្គិសនីមួយមានបញ្ហា ស្ទើរតែច្របាច់កគាត់ នៅហាងមួយក្នុងស្រុក Muang។

លោក Suthas Muangpha និយាយថា គាត់ធ្លាប់ទៅម៉ាស្សាញឹកញាប់នៅហាងកៅម៉ាស្សានោះ។ ហើយគាត់ក៏បានសម្រាកកាយបានស្រួលដែរ។

កាលពីថ្ងៃចន្ទ គាត់បានដាក់លុយ ២០ បាតជាកាក់ចូលទៅក្នុងកៅអីម៉ាស្សា ហើយជាធម្មតា គឺម៉ាស្សាម្ដង ១០ នាទី។ កៅអីនោះដំណើរការជាធម្មតានៅរយៈពេល ៥ នាទីដំបូង។ បន្ទាប់មករំពេចនោះ កងបង្វិលចាប់ផ្ដើមច្របាច់ ក របស់គាត់ និងច្របាច់ក្បាលយ៉ាងតឹង។ គាត់ក៏បានស្រែកហៅគេជួយ និងមនុស្សក៏បានរត់មកជួយគាត់ភ្លាមៗនោះ។

គាត់ទទួលរងការបែកក្បាល និងហើមភ្នែក។ អ្នកតំណាងរបស់ក្រុមហ៊ុនដែលបានដំឡើងកៅអីនោះ ក្រោយមកបានទៅសួរសុខទុក្ខជនរងគ្រោះ ហើយបានសងជំងឺចិត្ត ២ ម៉ឺនបាតដើម្បីបញ្ចប់រឿង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...