មន្ត្រីក្រុងវ័យក្មេងម្នាក់នៅរុស្ស៊ីត្រូវអស់ពីតំណែង ដោយសារតែនាងថតស្រាតឱ្យទស្សនាវដ្តី Playboy Russia

នាង Anna Anufrieva ជាមន្ត្រីរុស្ស៊ីម្នាក់មកពីទីក្រុង Tyumen ត្រូវបានបណ្តេញចេញពីតំណែងចំពោះការពាក់ព័ន្ធនឹងការថតរូបស្រាតសម្រាប់ការប្រកួតប្រជែងរូបស្រាតប្រចាំឆ្នាំរបស់ទស្សនាវដ្តី Playboy Russia។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយរុស្ស៊ី ដែលដកស្រង់ប្រភពទីភ្នាក់ងារជាច្រើនរបស់រដ្ឋាភិបាល។ 

នាង Anufrieva អាយុ ២៧ ឆ្នាំបានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា នាងបានចាកចេញពីតំណែងរបស់នាងហើយ។ នាងបាននិយាយថា "ខ្ញុំបានសម្រេចចិត្តចាកចេញហើយ។ វាជារឿងអសីលធម៌ដែលពិភាក្សាអំពីមូលហេតុ។ ខ្ញុំគោរពមេរបស់ខ្ញុំហើយមិនចង់ពិភាក្សារឿងនេះទេ"។

នៅក្នុងទំព័រ Playboy Russia របស់នាង នាង Anufrieva ត្រូវគេនិយាយថាជា "មន្ត្រីរដ្ឋាភិបាល"។ ប៉ុន្តែនៅក្នុងគណនី Instagram របស់នាង នាងបានបង្ហាញអត្តសញ្ញាថាជា "អ្នកជំនាញខាងជម្រុះរោមលើដងខ្លួន"។

កាលពីដើមខែឧសភា នាង Anufrieva បានបង្ហោះរូបស្រាតជាច្រើននៅលើវេបសាយប្រកួតប្រជែងរបស់ Playboy Russia។ ក្នុងប្រវត្តិរូបរបស់នាង នាងបានកត់សម្គាល់ថា នាងចាប់អារម្មណ៍ខាងតន្ត្រី ការអានសៀវភៅ កំណាព្យ កីឡា ប្រវត្តិសាស្ត្រ និង ភាពយន្ត។ នាងក៏បានបញ្ជាក់ផងដែរថា នាងមានក្តីសុបិនចង់ផ្លាស់ទៅរស់នៅអឺរ៉ុប៕

adverise with khmeread