adverise with khmeread 1

Costa នឹង​រួច​ផុតពី​ការពិន័យ​របស់ FA ចំពោះ​រឿង​ខាំ​ក​គេ​ប៉ុន្តែ​ប្រឈម​នឹង​បម្រាម​ពីរ​ប្រកួត​ចំពោះ​ទង្វើ​ផ្សេង​មួយទៀត​

​    ​កីឡាករ Diego Costa នឹងមិន​ប្រឈមមុខ​នឹង​វិធានការ​របស់ FA នោះទេ​បន្ទាប់ពី​គាត់​បានបង្ហាញ​ពី​ទង្វើ​នៃ​ការ​ខាំ​ខ្សែបម្រើ Everton កីឡាករ Gareth Barry អំឡុង​ការប្រកួត FA Cup កន្លងទៅ​។​

​    ​ប៉ុន្តែ​ខ្សែប្រយុទ្ធ​ដ៏​សម្បូរ​រឿង​រូបនេះ​នៅតែ​អាច​ទទួល​បម្រាម​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ចំពោះ​ពីរ​ករណី​ផ្សេងទៀត បន្ទាប់ពី​គាត់​ត្រូវបាន​បណ្តេញចេញ​ដ៏​អាម៉ា់ស់​នៅ​ទឹកដី Goodison Park​។​

​    ​ប្រតិកម្ម​របស់ Costa ចំពោះ Barry ក្នុង​នាទី​ទី ៨៤ ត្រូវបាន​ពិនិត្យ​ពិ​ច្ច័​យ​យ៉ាង​ហ្មត់ចត់​ពី FA  បន្ទាប់ពី​គាត់​បា​ម​ព្យាយាម​ដណ្តើម​បាល់​ពី Barry និង​បាន​ប្រើ​ក្បាល​របស់គាត់​ជល់​នឹង​មុខ Barry ដល់​ទៅ​ពីរដង​។​

​    ​Barry បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ថា "​ឃើញ​ការជជែក​ជាច្រើន​ជុំវិញ​ឧប្បត្តិហេតុ​រវាង​ខ្ញុំ​និង Diego Costa ក្នុងការ​ប្រកួត​កាលពី​យប់មិញ​។ ជាការ​ពិត Diego ពិតជា​មិនបាន​ខាំ​ខ្ញុំ​មែន​"​។​

​    ​ចំពោះ​រឿងនេះ មិនទាន់​មានន័យថា​ប​ញ្ហា​របស់ Costa នឹង​បញ្ចប់​នោះទេ ដែល​គាត់​បានទទួល​បម្រាម​មួយ​ប្រកួត​ទៅហើយ​ដោយសារ​ទទួល​បាន​កាត​ក្រហម​ជា​លើកដំបូង​ក្នុង​អាជីព​របស់គេ​ក្នុងប្រទេស​អង់គ្លេស​។​

​    ​ប្រតិកម្ម​របស់គាត់​ចំពោះ​លោក Michael Oliver និង​អត្ត​ច​រិ​ក​របស់គាត់​ទៅកាន់​ប្រិយមិត្ត Everton នៅពេលដែល​គាត់​សម្រេចចិត្ត​ចាកចេញ​ពី​ទីលាន នឹង​ត្រូវបាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ដោយ FA​។ ប្រសិនបើ​ពួកគេ​ជឿថា សកម្មភាព​របស់គាត់​មិន​សមរម្យ គាត់​នឹង​ទទួលបាន​ការពិន័យ​មួយ​ប្រកួត​ទៀត​ឬក៏​ច្រើនជាង​នេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់