55ada14d ed02 4929 b0c7 1c600fc265ca

បើក​ម៉ូតូ​បុក​រង្វង់​មូល​ជ្រោយចង្វារ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ត្រង់ចំណុច​ផ្លូវ​កោង​ជ្រុល​ទៅបុក​ខឿន​សួនច្បារ​ទ្រូងផ្លូវ​និង​ហោះ​ផ្លោង​ទៅបុក​ជាមួយ​ចំរឹង​ដែក​បណ្ដាល​ឲ្យ​ធ្លាយ​ពោះ​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ចំណុច​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៦​។​

    ប្រភព​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AA-4253​តាមផ្លូវ​ជាតិ​លេខ​6A​ពី​ជើង​មក​ត្បូង​ចូល​រាជធានី​ភ្នំពេញ​យ៉ាង​លឿន​។ លុះដល់​រង្វង់​មូល​ក៏​ជ្រុល​ទៅបុក​ខឿន​សួនច្បារ​ទ្រូងផ្លូវ​និង​ហោះ​ផ្លោង​ទៅបុក​ជាមួយ​ចំរឹង​ដែក​បណ្ដាល​ឲ្យ​ធ្លាយ​ពោះ​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ អត្តសញ្ញាណ​នៅ​មិនទាន់​ស្គាល់​នៅឡើយ​។​

    ភ្លាមៗ​នោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ដល់​ធ្វើ​អន្តរាគមន៍​ហៅ​ឡាន​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សព​ដឹក​យកទៅ​តម្កល់​នៅ​វត្ត​ហើយ​ស្វែងរក​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់