ប្រពន្ធឆ្ងល់ច្រើនខែហើយថាហេតុអីបានជាប្តីគាត់ស្លាប់ឆាប់ម៉្លេះគ្រាន់តែឈឺតិចតួច តាមពិតគឺមកពីគាត់លេបតុកកែទាំងរស់ និងបង្កបាក់តេរីស៊ីគ្រឿងក្នុងខ្ទេចអស់រលីង

គ្រួសារជនជាតិអូស្ត្រាលីមួយនៅតែទទួលរងភាពសោកសៅមិនអាចបំភ្លេចបាន ជុំវិញការបាត់បង់មេគ្រួសារមិនរំពឹងរបស់ពួកគេ ដែលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ បន្ទាប់ពីលេបតុកកែនៅក្នុងល្បែងប្រថុយប្រថានមួយនៅក្នុងពិធីជប់លៀង។

លោក David Dowell ត្រូវបានគេរាយការណ៍ថា បានលេងល្បែងប្រថុយភ្នាល់គ្នាក្នុងការស៊ីកូនតុកកែនៅឯកម្មវិធីជួបជុំអបអរបុណ្យណូអែលកាលពីឆ្នាំមុន និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យពីរថ្ងៃបន្ទាប់ក្នុងស្ថានភាព "ឈឺចាប់ខ្លាំងក្លា"។

នាង Allira Bricknell វ័យ ៣៤ឆ្នាំ ប្រពន្ធរបស់លោក Dowell បាននិយាយថា "វាគឺជាការប្រថុយមួយ ប៉ុន្តែខ្ញុំមិនដឹងថាតើវាពិតជារឿងដ៏គ្រោះអ៊ីចឹងទេ ខ្ញុំយកចិត្តទុកដាក់ណាស់អំពីរឿងនេះ ប៉ុន្តែជាក់ស្តែងមិនបានយកចិត្តទុកដាក់ទេ ព្រោះវាគឺជាកម្មវិធីជួបជុំបុណ្យណូអែល ហើយក្មេងត្រូវបានអញ្ជើញចូលរួម"។

នាង Bricknell បានប្រាប់ទៅសារព័ត៌មានថា នាងគឺនៅតែកំពុងស្វែងរកចម្លើយចំពោះអ្វីដែលបានកើតឡើងចំពោះឪពុកមានកូនបីនាក់រូបនេះ គឺប៉ុន្មានខែបន្ទាប់ពីការស្លាប់របស់គាត់។ នាងក៏បាននិយាយផងដែរថា ខណៈដែលមិត្តរបស់ប្តីនាងរំអុកឱ្យគាត់ស៊ីតុកកែទាំងរស់ នាងជាក់ស្តែងមិនបានឈរមើលគាត់លេបតុកកែនោះទេ។

ប្អូនស្រីរបស់លោក Dowell នាង Hannah Dowell បានប្រាប់ទៅវេបសាយ The Syndey Morning Herald ថា មួយថ្ងៃបន្ទាប់ពីគាត់ធ្វើដំណើរទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យរកឃើញបាក់តេរី Salmonella។ នាងបាននិយាយថា គ្រួសារមួយនេះភ្លាមៗសង្ស័យថាវាទាក់ទងទៅនឹងសាច់មាន់ ប៉ុន្តែបន្ទាប់មកនាង Bricknell បានចងចាំថាគាត់បានលេងល្បែងស៊ីតុកកែទាំងរស់ និងនាងរៀបរាប់ប្រាប់វាទៅគ្រូពេទ្យ។

រោគសញ្ញារបស់លោក Dowell បានវាយលុកយ៉ាងឆាប់រហ័សដោយធ្វើឱ្យមានអាការៈក្អួត ហើមពោះខ្លាំង និងមានទឹកក្នុងសួតរបស់គាត់។ គ្រួសាររបស់គាត់បានប្រាប់ទៅវេបសាយ News.com.au ថា ដុកទ័របាននិយាយថា គាត់ "គឺរលួយគ្រឿងក្នុងអស់ហើយ"។

លោក Dowell បានស្លាប់នៅថ្ងៃទី១១ ខែធ្នូ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីការលេងល្បែងប្រថុយប្រថានរបស់គាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...