Floyd Mayweather វាយបកលើពួកអ្នករិះគន់ថា ខ្លួនជាមនុស្សពូកែអួតទ្រព្យសម្បត្តិ ដោយបង្ហោះលុយសុទ្ធ ២ លាន និងកាបូបធំបំផុតលើលោក

Floyd Mayweather បានបើកការវាយប្រហារទៅលើពួកអ្នករិះគន់ ខណៈថតរូបជាមួយលុយសុទ្ធ ២ លានដុល្លារលើបណ្តាញសង្គម។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី៥កក្កដា។

Mayweather បានទទួលរហស្សនាម "Money Man" ក្នុងអំឡុងអាជីពដ៏ត្រចះត្រចង់នៅក្នុងសង្វៀន កន្លែងដែលគាត់ប្រកួតមិនដែលចាញ់ ៥០ ដង។

Mayweather បានសម្រេចចិត្តបង្អួតភ្នំលុយរបស់គាត់ ដែលមានតែក្រដាស ១០០ ដុល្លារសុទ្ធ សរុប ២ លានដុល្លារ បង្ហោះនៅលើ Instagram ។

ហើយនៅក្នុងវីដេអូ គាត់បានបង្ហាញពីខ្សែកមាសដ៏ធំនៅជុំវិញករបស់គាត់ នាឡិកាឈ្មោះ Arnold Schwarzengger តម្លៃ ៦៥.៩០០ ដុល្លារនិងកាបូបម៉ាក Chanel ដ៏ធំបំផុតនៅក្នុងពិភពលោក។

Mayweather ក៏បានបញ្ចេញក្រដាសប្រាក់ ២០ ដុល្លារជាច្រើនបាច់ផងដែរ ដែលគាត់អះអាងថាមានចំនួនរហូតដល់ ២០០.០០០ ដុល្លារ។

Mayweather បានសរសេរអមជាមួយរូបថតយ៉ាងដូច្នេះ «នេះគឺជាអ្វីដែលខ្ញុំបានស្តាប់ឮអស់រយៈពេល ២៣ ឆ្នាំ..."អ្វីដែល Mayweather បានធ្វើ គឺ អួតអំពីរថយន្ត គ្រឿងអលង្ការ ភូមិគ្រឹះ ស្រីស្នេហ៍ សម្លៀកបំពាក់ និងលុយរបស់គាត់"។ ហើយនេះជាអ្វីដែល Mayweather និយាយត្រឡប់ទៅវិញ... ខ្ញុំសប្បាយចិត្តណាស់ដែលអ្នករាល់គ្នាបានចំណាយពេលជាង ២ ទសវត្សរ៍ស្អប់ខ្ញុំ ជំនួសឱ្យការកសាងកេរ្តិ៍ដំណែលផ្ទាល់ខ្លួនរបស់អ្នក"។

ហើយនៅក្នុងចំណងជើងមួយជាមួយវីដេអូនេះ គាត់បាននិយាយថា «ខ្ញុំធ្លាប់ត្រូវគេប្រាប់ថា "អ្នកដែលស្រែកឮខ្លាំងជាងគេនៅក្នុងបន្ទប់ គឺ ជាមនុស្សអន់បំផុតនៅក្នុងបន្ទប់"។ មែនហើយ វាប្រើការបានតែចំពោះមនុស្សដែលធ្វើអំពើខុសច្បាប់ប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីរបស់ខ្ញុំ ខ្ញុំសប្បាយចិត្តនឹងអួតទ្រព្យសម្បត្តិស្របច្បាប់របស់ខ្ញុំ និងអួតអំពីការក្លាយជាបុរសស្បែកខ្មៅ ដែលចេញពីគ្រួសារក្រីក្រ ជម្នះរាល់ឧបសគ្គ និង មិនខ្វល់សូម្បីបន្តិចចំពោះអ្វីដែលអ្នកដទៃគិត។ រីករាយទិវា៤កក្កដា! នេះគឺជាបុណ្យឯករាជ្យរបស់ខ្ញុំ! ឥឡូវ កំពុងចាំមើលគេបាញ់កាំជ្រួច!"។

តាមការព្យាករណ៍ អតីតអ្នកប្រដាល់អាយុ៤២ឆ្នាំរូបនេះមានទ្រព្យសម្បត្តិខ្ទង់ ៩៩៤ លានដុល្លារ និងបានបង្កើតកិត្តិនាមខាងអួតទ្រព្យសម្បត្តិជាច្រើនឆ្នាំមកហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...