តារាសម្ដែងស្រីកូរ៉េខាងត្បូងម្នាក់ចាប់លៀសសមុទ្រជិតផុតពូជរបស់ថៃស្រុសទឹកក្តៅ ពេលថតកម្មវិធីមួយឱ្យទូរទស្សន៍ SBS ប្រឈមជាប់គុក៤ឆ្នាំ

មន្រ្តីឧទ្យានជាតិម្នាក់និយាយកាលពីសុក្រថា តារាសម្ដែងស្រីកូរ៉េខាងត្បូងម្នាក់ ត្រូវបានចោទប្រកាន់ពីបទចាប់លៀសសមុទ្រយក្សជិតផុតពូជ ខណៈដែលកំពុងចូលរួមក្នុងកម្មវីធីទូរទស្សន៍ផ្សាយផ្ទាល់មួយ និងអាចប្រឈមមុខនឹងការកាត់ទោសជាប់គុក ៤ ឆ្នាំ ប្រសិនបើរកឃើញពិរុទ្ធ។

តារាសម្ដែងស្រី Lee Yeol-eum បានស្រែកអបអរ ខណៈដែលនាងចាប់បានលៀសសមុទ្រយក្សចំនួន ៣ នៅឧទ្យានសមុទ្រ Hat Chao Mai ក្នុងខេត្ត Trang របស់ថៃ នៅពេលថតកម្មវិធី The Law of the Jungle។ អ្នកចូលរួមក្នុងកម្មវិធី បន្ទាប់មកឃើញបរិភោគលៀសសមុទ្រជិតផុតពូជក្នុងវគ្គមួយ ដែលថតក្នុងខែមីនា ដែលបានចាក់ផ្សាយកាលពីថ្ងៃ ៣០ មិថុនា។

លោក Narong Kongeiad ប្រធានឧទ្យានជាតិ Hat Chao Mai និយាយថា គាត់បានដាក់ពាក្យបណ្ដឹងទៅប៉ូលិសប្រឆាំងនឹងនាង Lee Yeol-eum កាលពីថ្ងៃពុធសម្រាប់បទល្មើសបំពានច្បាប់សត្វព្រៃរបស់ថៃ ដោយការប្រមាញ់សត្វលៀសសមុទ្រជិតផុសពូជ។ ហើយការចោទប្រកាន់នេះមានស្ថានទម្ងន់ទោសជាប់គុក ៤ ឆ្នាំ និងផាកពិន័យជាប្រាក់ ៤ ម៉ឺនបាត។ 

លោកបាននិយាយថា​ "អ្នកដែលត្រូវទទួលខុសត្រូវគឺតារាសម្តែងរូបនេះ ដែលចាប់លៀសសមុទ្រ ព្រោះនាងបានរំលោភច្បាប់ដោយផ្ទាល់។ អ្នកដទៃទៀត ដែលពាក់ព័ន្ធជាមួយឧបទ្ទវហេតុនេះ ក៏អាចត្រូវចោទប្រកាន់ដែរ"។ 

ស្ថានីយទូរទស្សន៍ SBS ដែលជាអ្នកផលិតកម្មវិធីនេះ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ដោយនិយាយថា "ខ្លួនសុំទោសអស់ពីដួងចិត្ត" សម្រាប់ការថតវគ្គមួយដោយគ្មានការយល់ដឹងពីច្បាប់ក្នុងស្រុកថៃ និង និយាយថាខ្លួននឹងប្រយ័ត្នប្រយែងជាងនេះនៅពេលអនាគត។ 

ឧបទ្ទវហេតុនេះបានបង្កការខឹងសម្បារក្នុងចំណោមអ្នកលេងអ៊ីនធឺណេតជាច្រើននាក់ ជាពិសេសក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង ដែលអំពាវនាវឱ្យបិទចោលកម្មវិធីមួយនេះ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត