adverise with khmeread Liverpool vs west bromwich

Liverpool រំពឹងផ្តួល West Brom ក្នុងទឹកដី​ដើម្បីស្តារមុខមាត់ឡើងវិញក្រោយចាញ់ Newcastle សប្តាហ៍មុន

* Liverpool vs West Brom, 23:00 PM

ក្រុមហង្សក្រហម Liverpool វិលត្រលប់មកកាន់ទឹកដី Anfield វិញសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី ១៦ ដោយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ១០ បណ្តោះអាសន្ន។ ក្រោយបរាជ័យនៅទឹកដី Newcastle សប្តាហ៍មុន Liverpool បានត្រឹមស្មើប៉ុណ្ណោះនៅទឹកដី Sion របស់ស្វ៊ីស តែនៅតែរក្សាកៅអីឆ្លងទៅវគ្គបន្ទាប់ក្នុង UEFA Europa League ដដែល។ដោយសារប្រកួតពាក់សប្តាហ៍ក្រុមហង្សក្រហមមិនបានរកគ្រាប់អ្វីទាល់តែសោះ ដូច្នេះក្រុមនេះនឹងស្វែងរកការស៊ុតបញ្ចូលទីឡើងវិញដើម្បីស្តារជំនឿចិត្តក្នុងក្រុម ជាពិសេសក្រុមនេះមិនដែលខកខានស៊ុតបញ្ចូលម្តងណាទេ ក្នុងទឹកដី ១០ ប្រកួតចុងក្រោយនេះ។ ថ្ងៃនេះខ្សែប្រយុទ្ធសំខាន់ Sturridge របួសមិនអាចលេងបានទេ ដូច្នេះ Benteke នឹងបន្តចាប់ដៃគូជាមួយកីឡាករ Origi ដឹកនាំតំបន់របស់ហង្សក្រហមថ្ងៃនេះ។

West Brom ដែលបច្ចុប្បន្នឈរនៅលេខ ១៣ មាន ៤ ពិន្ទុតាមពីក្រោយ Liverpool និង ៣ លើតំបន់កាត់ចោល។ West Brom ឈ្នះតែម្តងគត់ក្នុងការប្រកួតលីក ៥ លើកចុងក្រោយ ដោយជ័យជម្នះធ្វើបាននោះគឺយកឈ្នះលើ Arsenal ដ៏គួរឲ្យភ្ញាក់ថែមទៀត។ ក្រៅទឹកដី ៤ ចុងក្រោយ West Brom ឈ្នះបានតែ ១ ប្រកួតគត់ គឺយកឈ្នះលើក្រុមក្បែរបាតតារាង Norwich ដោយលទ្ធផល ១-០។ ៥ ប្រកួតចុងក្រោយ West Brom របូតគ្រាប់បាល់រហូត ហើយទៅទឹកដី Liverpool ៤ លើកចុងក្រោយចាញ់រហូត។ ដូច្នេះ លទ្ធផលត្រឹមស្មើគឺជាការរំពឹងទុកខ្ពស់បំផុតរបស់ក្រុម West Brom។

- ៥ ប្រកួតរបស់ Liverpool


- ៥ ប្រកួតរបស់ West Brom


- ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយ

ទស្សនៈខ្មែររីដ៖ Liverpool ឈ្នះ ៣-១

adverise with khmeread

មតិយោបល់