adverise with khmeread 3a2a9a4a 3101 4cd3 86fe f96a3aa9642d

បើក​ម៉ូតូ​លឿន​បុក​ម៉ូតូ​បត់​ឆ្វេង​ដួលសន្លប់​ឈឹង​ពេល​ដឹងខ្លួន​អត់​ព្រមទៅ​ពេទ្យ​

     ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៦​នេះ នៅមុខ​សាលាខណ្ឌ​ជ្រោយចង្វារ (​បុរី​រុងរឿង​) រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​សន្លប់​ធំ​ម្នាក់​។​

    សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ដឹងថា បុរស​ម្នាក់​ដែល​បើក​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​ស្លាក​លេខ​ស្វាយរៀង​1D-5425​ ត្រូវរបួស​ប្រអប់ជើង​ដាច់​ស​សៃ​បើក​ម៉ូតូ​បុក​ពីក្រោយ​ម៉ូតូ​ស្មាស មួយគ្រឿង​ដែល​បាន​បាន​ស៊ី​ញូ​ដើម្បី​បត់​ចូល​បុរី នៅ​ខាងឆ្វេង​ដៃ ស្រាប់តែ​ម៉ូតូ​សង់​កូរ៉េ​មក​បុក​ប៉ះចំ​ពាក់កណ្ដាល​កង់​ក្រោយ បណ្តាល​ឲ្យ​សន្លប់​ធំ​តែម្តង​។​

    ភ្លាមនោះ​កងរាជអាវុធហត្ថ និង​ប៉ូលិស ក៏បាន​មកជួយ​អន្តរាគមន៍ មើលថែរក្សា​ទ្រព្យសម្បត្តិ​ជូន ដោយ​រាប់ទាំង​ថវិកា​មាន​ជាង​ពីរ​រយ​ដុល្លារ ទូរ​សព្ទ័​មួយគ្រឿង ព្រោះ​អ្នករបួស​គាត់​បាត់មាត់​ឈឹង តែ​ដោយ​ឃើញ​របួស​រាង​ធ្ងន់ធ្ងរ​ពេក​។ ចំណែក​ភាគី​ម្ខ​ង​ទៀត​បើក​គេច​បាត់។​

     សមត្ថកិច្ច​បាន​ហៅ​ឡានពេទ្យ​កាល់ម៉ែត​មួយសន្ទុះ​ធំ​ឡានពេទ្យ​ក៏​មកដល់​ជនរងគ្រោះ​ដឹងខ្លួន​ល្មម​គាត់​សួរ​សមត្ថកិច្ច​ថា​"​ម៉េច​ចង់​ហៅ​ឡានពេទ្យ​មក​កៀប​ស៊ីលុយ​គាត់​មែន​ទេ ?"​ហើយ​ប្រកែក​មិន​ព្រម​ឡើង​ឡាន​សាមុយ​ទើប​សមត្ថកិច្ច​ទាក់ទង​ហៅ​ប្រពន្ធ​មក​ទទួល​។​

     ខណៈ​ប្រពន្ធ​គាត់​មកដល់​ទះកំផ្លៀង​ពីរ​បី​ដៃ ថា​ផឹក​រាល់ថ្ងៃ​ហើយ​ដួល​មិនដែល​ងាប់​ទេ​បាន​ត្រឹម​របួស​អស់​លុយ​ផ្ទះ​រហូត។ បន្ទាប់មក​ប្រកែក​មិន​ព្រម​ឡើង​ឡានពេទ្យ គ្រូពេទ្យ​បត់​គ្រែ​ចូល​ឡាន​វិញ ហើយ​សមត្ថកិច្ច​ក៏​ចប់​ភារកិច្ច​។ អ្នកបើក​ម៉ូតូ​រងរបួស​ឈ្មោះ​តូច សា​ឌន់​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ស្នាក់នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់