adverise with khmeread 5

​យ៉ាងហោចណាស់​មនុស្ស ៣៤ នាក់​បាន​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រដ្ឋធានី​អង់កា​រ៉ា​របស់​តួ​ក​គី​

​    ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​និយាយថា រថយន្ត​បំផ្ទុះ​គ្រាប់បែក​មួយ​បាន​ផ្ទុះ​ក្នុង​រដ្ឋធានី​របស់​តួ​ក​គី​និង​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ៣២ នាក់​និង​របួស​ច្រើនជាង ១២០ នាក់​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​ការផ្ទុះ​នេះ​កើតឡើង​ក្នុង​សួន Guven Park ក្នុង​សង្កាត់ Kizilay ដែលជា​ម្ឈ​មណ្ឌល​ដឹកជញ្ជូន​និង​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ទីក្រុង​។​

​    ​កាសែត The Hurriyet newspaper បាន​និយាយថា ការ​បំផ្ទុះ​នេះ​កើតឡើង​នៅ​ម៉ោង ១៨:៤០ (​ម៉ោង​ក្នុង​ទីក្រុង​អង់កា​រ៉ា​) ហើយ​មនុស្ស​ក្នុង​តំបន់​នោះ​ត្រូវបាន​ជន្លៀស​ចេញ​ដោយ​ខ្លាច​ការវាយប្រហារ​ជា​លើក​ទី​ពីរ​កើតឡើង​។​

​    ​មិនទាន់មាន​ក្រុម​ណា​បាន​អះអាង​ពី​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។ ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​សន្តិសុខ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ការរកឃើញ​ជាបឋម​បាន​បញ្ជាក់ថា វា​គឺជា​ទង្វើ​ខុសច្បាប់​របស់​គណបក្ស​ពលករ​អំបូរ​ឃឺ​ដ​ឬក៏​ក្រុម​ជាប់​ពាក់ព័ន្ធ​ផ្សេង​មួយទៀត​។​

​    ​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បាន​និយាយថា ក្រុម​ភេរវកម្ម​បាន​សំដៅ​ទៅលើ​ជន​ស៊ីវិល​ព្រោះ​ពួកគេ​បាត់បង់​ការតស៊ូ​ប្រឆាំង​ជាមួយ​កងកម្លាំង​សន្តិសុខ​របស់​តួ​ក​គី​។ ហើយ​គាត់​បាន​និយាយទៀតថា​ការវាយប្រហារ​នេះ "​បង្កើន​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់