តារា Instagram ដ៏ល្បីនេះគ្រាន់តែងូតទឹកសល់ក្អែល ក៏អាចលក់មួយដបក្នុងតម្លៃ ៣០ ដុល្លារ ឱ្យពួកអ្នកញៀនហ្គេមអនឡាញទុកលិឍបានដែរ

តារាអ៊ីនធឺណេតដ៏ល្បីល្បាញមួយរូប នាង Belle Delphine កាលពីពេលថ្មីៗនេះបានផ្តល់ឱ្យអ្នក Follow លើបណ្តាញសង្គម Instagram ចំនួន ៣,៩លាននាក់របស់នាងនូវឱកាសដ៏ពិសេសក្រៃលែងបំផុត ទិញទឹកដែលនាងមុជរួចក្នុងតម្លៃ ៣០ដុល្លារក្នុងមួយដប។

នាងបានបង្ហោះរូបថតពីរសន្លឹកកាលពីថ្ងៃចន្ទសប្តាហ៍នេះ និងបាននិយាយថា នាងនឹងលក់វាទៅកាន់ "ប្រុសលេងហ្គេមដ៏ស្រេកឃ្លាន (ពុះកញ្ច្រោលនឹងសម្រស់)" មួយចំនួន។

តារា Cosplay វ័យ ១៩ឆ្នាំរូបនេះ ទទួលបានភាពល្បីល្បាញខ្លាំងសម្រាប់វីដេអូអនឡាញបែប NSFW របស់នាង ដែលនាងស្លៀកពាក់សម្លៀកបំពាក់បិទបាំងខ្លួនតិចតួចបំផុត និងសម្តែងទឹកមុខបែបតួអង្គតុក្កតា Ahegao ដែលពេលខ្លះត្រូវបានប្រើប្រាស់នៅក្នុងតុក្កតាបែប Anime របស់ជប៉ុន និងតុក្កតាអាសអាភាស។

ក្នុងខែមិថុនាកន្លងទៅ នាងបានស្ថិតនៅក្នុងទំព័មុខសារព័ត៌មាន ពេលដែលនាងបានប្រាប់ទៅអ្នក Follow នាងថា នាងនឹងបង្កើតគណនីមួយនៅលើវេបសាយកូនជ្រូកផនហាប់ប្រសិនបើរូបថតរបស់នាងទទួលបានអ្នក Like លើសពី១លានដង។ ប៉ុន្តែជំនួសពីអ្វីដែលទាក់ទងទៅនឹងផ្លូវភេទ នាងបានបង្ហោះវីដេអូដ៏ចម្លែកៗនៃខ្លួននាងកំពុងលេងជាមួយនឹងមាន់ឈ្មោលចំនួនពីរក្បាល និងស៊ីរូបថតរបស់តារា Youtube ដែលមានអ្នក Subscribe ច្រើនជាងគេបំផុត PewDiePie៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...