ស្ត្រីម្នាក់ឱ្យលុយធីបដល់អ្នករត់តុ ៥ ពាន់ដុល្លារ តែត្រូវប៉ូលិសចាប់ខ្លួន

ស្រ្តីម្នាក់បានឱ្យលុយទឹកតែដល់អ្នករត់តុម្នាក់ចំនួន ៥.០០០ដុល្លារ ប៉ុន្តែវាជាក់ស្តែងមិនមែនជាទឹកចិត្តសប្បុរសដ៏ធំមហិមាដូចដែលអ្នកបានឃើញនោះទេ។

លុយធីបដ៏សម្បើមមួយនេះជាក់ស្តែងគឺជាផ្នែកមួយនៃគម្រោងការរបស់ស្រ្តីរូបនេះដើម្បីវាយបកទៅលើមិត្តប្រុសរបស់នាង ដែលនាងហាក់ដូចជាខឹងខ្លាំងបំផុតទៅលើគាត់។ នាងត្រូវបានគេរាយការណ៍ថាបាន ប្រើប្រាស់កាតឥណទានមិត្តប្រុសរបស់នាងដោយគាត់មិនបានដឹងនោះទេ។

នាង Serina Wolfe ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទចោរកម្ម។ នេះបើយោងតាមវេបសាយ Fox 2 Now។ នាងបានស្ថិតនៅទំព័រមុខកាសែត បន្ទាប់ពីនាងទុកលុយធីបដ៏ធំសម្បើមនេះទៅដល់អ្នករត់តុមួយរូបនៅឯហាងកាហ្វេ Clear Sky Café នៅឆ្នេរ Clearwater រដ្ឋផ្លរីដា។ ជាអកុសល គេនៅតែមិនដឹងថាតើអ្នករត់តុនឹងត្រូវរក្សាទុកលុយនេះ ឬយ៉ាងណានោះទេ។

នាង Wolfe ត្រូវបានគេរាយការណ៍ថា បានខឹងសម្បារជាមួយនឹងមិត្តប្រុសនាង ដែលមិនអនុញ្ញាតឱ្យនាងប្រើប្រាស់កាតឥណទានរបស់គាត់ដើម្បីទិញសំបុត្រយន្តហោះ ដូច្នេះនាងអាចត្រឡប់ទៅផ្ទះវិញទៅកាន់ទីក្រុងញូវយ៉ក។ ដំបូងឡើយ មិត្តប្រុសនោះបានបិទដំណើរការកាតធនាគារនោះ ប៉ុន្តែនៅពេលដែលគាត់ដកបម្រាមវិញភ្លាម នាងក៏យកវាដើម្បីដកលុយសន្ធឹកសន្ធាប់ឱ្យទៅអ្នករត់តុ៕

adverise with khmeread

អ្នកនឹងចូលចិត្ត