Callum ត្រៀមខ្លួនចុះកិច្ចសន្យាថ្មីជាមួយក្លឹប Chelsea បន្ទាប់ពីចរចាជាមួយគ្រូបង្វឹកថ្មី

កីឡាករ Callum Hudson Odoi គ្រោងនឹងលេងឲ្យ​ក្លឹប Chelsea ​តទៅទៀតបន្ទាប់ពី​ទទួល​បាន​ការ​ធានា​ផ្តល់ពេលវេលា​លេងច្រើនជា​ងមុនពី​អ្នក​ចាត់ការថ្មី​ Frank Lampard ។

កីឡាករ​សញ្ជាតិអង់គ្លេស​រូបនេះ​ត្រៀម​ចុះកិច្ច​ព្រមព្រៀង​ថ្មី​ ។ បច្ចុប្បន្ន កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​កំពុង​សះស្បើយ​ពី​របួស​ បន្ទាប់ពី​ខកខាន​ការ​ប្រកួត​កាលពីដំណាច់​រដូវកាល​មុន ដោយ​សារ​របួស​សរសៃពួរ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Burnley នៅ​ក្របខណ្ឌ​​ PL។

Callum គិតថា ខ្លួននៅមាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុម​ជម្រើស​ដំបូង​ ក្រោយ​ពី​បាន​ជជែក​ជាមួយ​គ្រូបង្វឹកថ្មីរបស់ខ្លួន។ ជា​លទ្ធផល​ Callum នឹងពិចារណា​ថា   ក្លឹបឆេលស៊ី​បានព្យាយាម​ផ្តល់​កិច្ច​សន្យា​ថ្មី​ដល់ខ្លួន ដែល​នឹងធ្វើ​ឲ្យ​ប្រាក់ឈ្នួល​របស់កីឡាករ​រូបនេះកើន​ឡើង​ប្រហែល​ ១០០.០០០​ផោន​ក្នុង​មួយសប្តាហ៍៕

adverise with khmeread
tiger
Loading ad ...