PSG ចង់ឲ្យ Barcelona យកកីឡាករ Malcom ធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្ទេរ Neymar ត្រឡប់ទៅវិញ

ក្លឹប PSG ​ចង់​បានកីឡាករ Iand Malcom និង​ប្រាក់មួយចំនួន​ទៀត​ ប្រសិនបើ​ក្លឹប Barcelona ដាក់សំណើផ្ទេរ​ផ្លូវ​ការ​សម្រាប់​កីឡាករ​ Neymar ។

តាមព័ត៌មាន​ថា Neymar ចង់វិលត្រឡប់ទៅ​ចូ​លរួម​ជាមួយ​ពហុកីឡាដ្ឋាន Nou Camp វិញ បន្ទាប់ពី​ចាកចេញពី​ក្លឹប​នេះ​បាន​ពីរ​ឆ្នាំមុន​ក្នុងកិច្ចព្រមព្រៀង​ផ្ទេរ ២០០​លាន​ផោន​។

Malcom ដែលផ្ទេរពី​ក្រុម Bordeaux មកចូល​រួម​ជាមួយ​ក្រុម Barcleona កាលពី​រដូវក្តៅឆ្នាំមុន​នោះ ខកខាន​មិនបាន​បង្ហាញមុខ​ជា​ប្រចាំនៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ernesto Valverde ហើយនៅពេលនេះ Malcom អាចនឹង​រកច្រក​ចេញ។

អំឡុង​លេង​នៅអេស្ប៉ាញ Malcom បានបង្ហាញ​មុខ​២៤​លើក​ ដោយ​រក​បាន​៤គ្រាប់​ និង​លើកពាន​ក្របខណ្ឌ La Liga នាពេលថ្មីៗផងដែរ។ កីឡាករសញ្ជាតិ ​ប្រេស៊ីល​វ័យ​២២​ឆ្នាំ​រូបនេះអាច​នឹង​​ត្រឡប់​ទៅ​លេងនៅ​ក្របខណ្ឌ Ligue 1 ជាទឹកដីដែល​ខ្លួន​បានបង្ហាញមុខលើកដំបូង​ជាមួយ​ក្រុម Bordeaux ៕

adverise with khmeread
tiger
Loading ad ...