Juventus នឹងប្រជែងជាមួយក្លឹប Inter Milan ដើម្បីផ្ទេរយក Lukaku

ក្លឹប Juventus បាន​ចូលរួម ដើម្បីប្រជែង​​ផ្ទេរ​ខ្សែប្រយុទ្ធ Romelu Lukaku របស់​ក្លឹប Man Utd ។ ក្លឹប​ជើង​ឯក​ក្របខណ្ឌ​អ៊ីតាលី​នេះ កំពុង​ពិចារណា​ដាក់​សំណើ​ផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែល​ហ្ស៊ិក​រូបនេះ ដែល​ក៏ជា​គោលដៅ​កំពូល​របស់​ក្លឹប​ Inter Milan ផងដែរ។

ក្រុមការងារ​របស់​លោក Maurizio Sarri បាន​ទាក់ទងទៅ​ក្លឹប​ Man Utd  ដើម្បី​ជួបជាមួយ​កីឡាករ​ Lukaku ។

តាមពិត ក្លឹប Juventus ​ចង់​បានកីឡាករ​ Mauro Icardi ហើយ​ចំណាប់អារម្មណ៍​នេះ​ អាចជា​យុទ្ធសាស្ត្រ​ ដើម្បី​​បង្ខំ​ឲ្យ​ក្លឹប Inter Milan លក់កីឡាករ​ឆ្នើម​រូបនេះ។

គ្រូបង្វឹកក្លឹប Inter Milan លោក Antonio Conte ត្រូវ​ការ​បង្កើន​កញ្ចប់ថវិកា​ ដើម្បី​ទិញ​ Lukaku ហើយ​អាចនឹង​ធ្វើ​បាន​ លុះត្រាតែអនុញ្ញាតឲ្យ​កីឡាករ​អាហ្សង់ទីន​​ Icardy ចាកចេញ៕

adverise with khmeread