លោកគ្រូមកជំនួសមិត្តភក្តិគាត់នៅសាលាបឋមមួយនៅជនបទ រួចឆ្លៀតសួរសំណួរមួយទៅកូនសិស្សប្រុសបីនាក់និងកូនសិស្សស្រីម្នាក់ ទទួលបានចម្លើយដ៏ហួសចិត្ត

សំណើច ៖ ថ្ងៃមួយមានលោកគ្រូជំនួសម្នាក់ មកបង្រៀនជំនួសមិត្តភក្តិរបស់គាត់នៅសាលាជនបទមួយ។ លោកគ្រូបានចូលដល់ក្នុងថ្នាក់ហើយណែនាំខ្លួនគាត់ដល់សិស្សបានស្គាល់ រួចហើយ គាត់បានសុំឱ្យកូនសិស្សតូចៗទាំងនោះណែនាំខ្លួនពួកគេ ហើយប្រាប់មិត្តរួមថ្នាក់នូវចំណង់ចំណូលចិត្តពេលទំនេររបស់ពួកគេ។

គាត់បានចង្អុលទៅកូនសិស្សប្រុសម្នាក់ និងសួរអំពីចំណង់ចំណូលចិត្តរបស់សិស្សនោះ។ កូនសិស្សប្រុសនោះក្រោកឈរ ហើយឆ្លើយថា "សួស្តីលោកគ្រូ ខ្ញុំឈ្មោះដន ហើយខ្ញុំចូលចិត្តស្ទូចត្រីនៅឯបឹង ខណៈគយគន់ថ្ងៃលិច"។ លោកគ្រូងក់ក្បាល រួចឱ្យសិស្សនោះអង្គុយចុះ។

គាត់បានចង្អុលទៅកូនសិស្សប្រុសម្នាក់ទៀត ហើយសួរសំណួរដូចគ្នា។ សិស្សម្នាក់នោះបានក្រោកឈរឡើង ហើយឆ្លើយតបថា "សួស្តីលោកគ្រូ ខ្ញុំឈ្មោះឌឿន ហើយខ្ញុំចូលចិត្តញ៉ាំនំនៅឯបឹង ខណៈគយគន់ថ្ងៃលិច"។ លោកគ្រូងក់ក្បាលទាំងស្រឡាំងកាំងព្រោះចម្លើយស្រដៀងនឹងសិស្សទីមួយ រួចក៏អនុញ្ញាតឱ្យសិស្សនោះអង្គុយចុះ។

គាត់បានចង្អុលទៅសិស្សប្រុសទីបីអង្គុយក្បែរសិស្សទីពីរ ហើយសួរសំណួរដដែល។ សិស្សទីបីក្រោកឈរឡើងហើយឆ្លើយថា "សួស្តីលោកគ្រូ ខ្ញុំឈ្មោះដែន ហើយខ្ញុំចូលចិត្តដេកនៅឯបឹង ខណៈគយគន់ថ្ងៃលិច"។ នៅពេលសិស្សទីបីឆ្លើយចម្លើយស្រដៀងនឹងចម្លើយរបស់សិស្សមុនៗទាំងពីរនាក់នោះ លោកគ្រូក៏ចង្អុលទៅកូនសិស្សស្រីវិញម្តង ហើយសួរនាងនូវសំណួរដូចគ្នា ដោយក្តីសង្ឃឹមថា នាងនឹងមិនផ្តល់ចម្លើយដូចគ្នាទៅនឹងកូនសិស្សប្រុសទាំងបីនាក់នោះទៅចុះ។ នាងបានក្រោកឈរឡើងហើយឆ្លើយថា "សួស្តីលោកគ្រូ ខ្ញុំឈ្មោះ ថ្ងៃលិច ហើយខ្ញុំចូលចិត្តងូតទឹកនៅឯបឹង"។

គ្រូបង្រៀនកប់យប់ បានត្រឹមដកដង្ហើមធំហួសចិត្តនឹងសិស្សប្រុសទាំងបីនាក់នោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត