adverise with khmeread A4a72a37 e9cd 4f78 9310 45b11308dd14

រថយន្ត​ហាយ​ឡែ​ន​ឌ័​រដឹក​គ្រឿងសម្អាង​ការ​កំពុងបើក​ក្តៅ​ធុង​ទឹក​ផ្ទុះ​ឆេះ​បង្ក​ការភ្ញាក់ផ្អើល

    ភ្នំពេញ ៖ រថយន្ត​ហាយ​ឡែ​ន​ឌ័​រដឹក​គ្រឿងសម្អាង​បើក​តាម​ដងផ្លូវ​សុខៗ​ផ្ទុះ​ឆេះ​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំគ្នា​ជួយ​ពន្លត់​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-1686 ជា​រថយន្ត​ដឹក​គ្រឿងសម្អាង​មកពី​កម្មវិធី​ឡើងផ្ទះ​គេ​នៅ​ម្តុំ​ព្រែក​ក្តាម ដោយ​រួម​ដំណើរ​ដោយ​នាក់​ប្តី​ប្រព​ន្ឋ​។​

    ពេលមកដល់​ចំណុចកើតហេតុ​បានចេញ​ផ្សែងហុយ​និង​បាន​បង្ក​ជា​អណ្តាតភ្លើង​ឆាប់ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ ។ ភ្លាមនោះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរនោះ និង​សមត្ថកិច្ច​នាំគ្នា​យក​ទឹក​ជះ​និង​បំពង់​អគ្គីភ័យ​មក​បាញ់​ជាច្រើន​បំពង់​ទើប​រលត់ ប៉ុន្តែ​រថយន្ត​បាន​រង​ការខូចខាត​ជាង​ពាក់កណ្តាល​ទៅហើយ តែ​សំណាងល្អ​ដែរ​ដែល​មិនមាន​អ្នករងរបួស​ដោយ​ម្ចាស់​រថយន្ត​រត់ចេញ​ក្រៅ​ទាន់​។​

    បើតាម​ការសន្និដ្ឋានរ​ថ​យន្ត​ខាងលើ​ឆាប់ឆេះ​ដោយ​ទំនងជា​ក្តៅ​ធុង​ទឹក​ខ្លាំងពេក ទើប​បង្ក​ជា​អណ្តាតភ្លើង​នាំ​ឲ្យ​ភ្ញាក់ផ្អើល​ដូច្នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់