មេធាវីជួបអ្នកលក់សាច់...សួររឿងពាក់ព័ន្ធនឹងសត្វឆ្កែ...សួរចប់អ្នកលក់សាច់ខាតធ្ងន់ក

សំណើច ៖ ថ្ងៃមួយ​អ្នក​លក់​សាច់ បានឃើញមេធាវី​ម្នាក់​ឆ្លងកាត់​មុខ​ហាង​របស់គាត់ ហើយគាត់ចង់សាកល្បងវិជ្ជាគុនរបស់គាត់ ថាតើខ្លាំងដល់កម្រិតណា គាត់ក៏​បាន​សួរទៅមេធាវីនោះយ៉ាងដូច្នេះ ៖

 ​អ្នក​លក់​សាច់ ៖ លោក​មេធាវី​, តើ​លោក​ធ្វើ​យ៉ាង​ម៉េ​ច ប្រសិន​ឆ្កែ​មួយ​បាន​លួច​សាច់​របស់លោក​?

​មេធាវី ៖ ចំពោះ​បញ្ហា​នេះ ខ្ញុំ​នឹង​ឲ្យ​ម្ចាស់​ឆ្កែ​សង​ថ្លៃ​សាច់​របស់ខ្ញុំ​។

អ្នក​លក់​សាច់ ៖ បើ​ដូច​ច្នេះ ឥឡូ​វ លោក​ត្រូវ​សង​ខ្ញុំ ១៥ ​ដុល្លារ ព្រោះ​ឆ្កែ​របស់​លោក​បាន​លួច​សាច់​របស់ខ្ញុំ​។

មេធាវី ៖ ល្អ​ណាស់​! លោក​ត្រូវឱ្យ​ខ្ញុំ​វិញ ២៥ ដុល្លារ សម្រាប់ការប្រឹក្សា​ច្បាប់​អំបាញ់មិញ​, ហើយ​ខ្ញុំ​នឹង​យក​លុយ​ដែល​សល់ នៅពេល​ក្រោយ ពេល​ដែល​ខ្ញុំ​ឆ្លងកាត់​ទីនេះ​។

* គំនិតអប់រំ ៖ ​ចេះ​ឯង​ឱ្យ​ក្រែង​ចេះ​គេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...