adverise with khmeread 144a7a06 dd5a 4d65 a0eb 2800f1ff684a

សន្តិសុខ​ក្លឹប យីហោ ស្ពាយ​ឌឺ វាយ​ភ្ញៀវ​ចូល​រាំ​កម្សាន្ត​ព្រោះ​ខឹង​យក​ទូរស័ព្ទ​ថតរូប​

    ភ្នំពេញ ៖ ភ្ញៀវ​មួយក្រុម​មាន​ប្រុស​៦​នាក់ បាន​ចូលទៅ​រាំលេង កម្សាន្ត​ក្នុង​ក្លឹប​យីហោ ស្ពាយ​ឌឺ ហើយ​បាន​យក​ទូរស័ព្ទ​មក​ថត​លក្ខណៈ​មិត្ត​ភ​ត្តិ​លេង ទុកជា​អនុស្សាវរីយ៍ ត្រូវបាន​សន្តិសុខ​ហាមឃាត់​ព្រមទាំង​វាយ បុរស​២​នាក់អូស​ចេញមកក្រៅ​ដូច​សត្វ​ធាតុ​ចឹ​ង​។​

    ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១ យប់​ថ្ងៃទី ១៣ មិនា ២០១៦ នៅក្នុង​ក្លឹប យីហោ ស្ពាយ​ឌឺ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

     ជនរងគ្រោះ​មាន​២​នាក់ ទី​១-​ឈ្មោះ រស់ តាក់ ហៅ គន្ធ អាយុ ២៥ មុខ​និស្សិត​ផ្នែក​កសិ កម្ម ស្នាក់នៅ​បុរី​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ទី​២ វង្ស សុខ​ហេង​ស្នាក់នៅ​ជាមួយគ្នា​។​

    តាម​សម្តី​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ ពួកគេ​មាន​មិត្តភក្តិ ប្រុសៗ​៦នាក់ បាន​ចូលទៅ​រាំលេង​កម្សាន្ត បាន​ហៅ​ស្រា​បៀរ ចំនួន​កន្លះ​កេស ខណៈពេល​ផឹក​បាន ២​ទៅ​៣​កំប៉ុង ជនរងគ្រោះ​ឈ្មោះ តាក់​បាន​ទាញ​ទូរ​ស័​រ​ព្ទ​របស់គេ​ពី​ហោ​ប៉ាវ យកមក​ថត​លេង​ជាមួយ​មិត្តភក្តិ ដើម្បី​ទុ​ជា​អនុស្សាវរីយ៍។​

    ខណៈ​ថត​បាន​៥​ទៅ​៦​ប៉ុស្តិ ក៏មាន​សន្តិសុខ​៣​នាក់ ដើរមក​ប្រាប់ថា​កុំអោយ​ថតរូប​ក្នុង​ក្លឹប ជនរងគ្រោះ​បាន​ឆ្លើយ​ទៅវិញ​ថា ខ្ញុំមិនបាន​ថត​ក្លឹប​បង​ទេ ពួក​ខ្ញ។ថត​គ្នា​ខ្ញុំ​លេង​តើ​ខុស​ដែរ​អី ? បង្ក​ទៅជា​ទំនាស់​ពាក្យសំដី​រហូត សន្តិសុខ​ចាប់វាយ​ជនរងគ្រោះ​ទាំង​២ ចាប់​អូស​ចេញ​ក្រៅ​ឈប់​ឲ្យ​កម្សាន្ត​បន្តទៀត បណ្តាល​ឲ្យ​ជនរងគ្រោះ​ប៉ោង​មុខមាត់ ។​

     បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​បាន សុំការ​អត្ត​រាគ​មន៍​ពី​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ចុះទៅ​ទីតាំង ក្លឹប​ខាងលើ អ​ង្អុ​ល​រកមុខ​សន្តិសុខ​មួយណា​ដែល​វាយ តែ​ខាង​ក្លឹប​ប្រកែក​ថា​មិនមាន​ករណីនេះ​កើតហេតុ​ឡើង​នោះ រហូតដល់​អ្នក​សារ​ពត៍​មាន​ចុះទៅ​ថត​ព្រោងព្រាត ទើប​មាន​តំណាង​ម្នាក់​ចេញមក និយាយថា មកពី​ក្រុម​ភ្ញៀវ​កូរ​ពេក ទើប​គេ​វាយ​បែបនេះ។​ទាល់​ឃើញ​អ្នក​សារ​ពត៍​មានមក​ថត​ច្រើន​ទើប​ហៅ​ជនរងគ្រោះ​មក​សម្រួល​គ្នា ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម។​

     ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​ដាក់ពាក្យ​បណ្តឹង​ទៅ​ក្លឹប​យីហោ ស្ពាយ​ឌឺ ព្រោះ​សន្តិសុខ​បាន​វាយ​រូបគេ ហើយ​ជនរងគ្រោះ​បាន​សំ​ណូ​បពរ​ទៅ​អាជ្ញាធរ ចុះ​ពិនិត្យមើល​ក្លឹប​នេះ​ផង ពីព្រោះ​ក្លឹប​នេះ​បាន​បង្ក​ជា​សំលេង​រំខាន និង​ចត​ម៉ូតូ​ឡាន​លើផ្លូវ​សាធារណៈ ក៏ដូចជា តែងតែ​វាយ​ភ្ញៀវ​ចូលទៅ​រាំ​កំសាន្ត​ជា​ញឹកញាប់ នេះ​បើតាម​ការ​ខ្សឹបប្រាប់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ក្លឹប​នេះ ក៏​ដូចនឹង​សម្តី​របស់​ជនរងគ្រោះ​ផងដែរ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់