ប្រសិនបើអ្នកកំពុងកើតជំងឺសន្លាក់ ចូរជៀសវាងអាហារទាំង ៧ ប្រភេទនេះ បើមិនចង់ឱ្យជំងឺធ្ងន់ធ្ងរនិងបណ្តាលឱ្យហើមសាច់

វាមិនត្រឹមតែឥរិយាបថរបស់អ្នកទេ ដែលអ្នកត្រូវប្រុងប្រយ័ត្ននោះ សូម្បីតែរបស់អ្វីដែលដាក់ក្នុងមាត់របស់អ្នកក៏ត្រូវប្រុងប្រយ័ត្នដែរ ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់។ ដោយសារតែរលាកសន្លាក់ ប៉ះពាល់ដល់អ្នក វាជាការល្អដែលអ្នកត្រូវដឹងថា អ្វីដែលអាចបង្កឱ្យអ្នករលាកសន្លាក់បែបនេះ។

ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកត្រូវចៀសវាងដាច់ខាត់ ប្រសិនបើអ្នកកើតជំងឺសន្លាក់។

១. អាហារខ្លាញ់៖ អាហារខ្លាញ់ដូចជា Fast Food អាហារប្រេងជាច្រើនទៀតមិនល្អដល់សន្លាក់អ្នកទេ។ តែអ្នកជំនាញនិយាយថា ប្រេងដូង ប្រេងអូលីវ ប្រេងវ៉ុលណាត់ ប្រេងអាវ៉ូកាដូ ។ល។ អាចជួយបំបាត់ឈឺសន្លាក់បាន។

២. អាហារអាំង៖ អ្នកជំនាញឱ្យចៀសវាងអាហារទាំងនេះដាច់ខាត ដោយសារតែវាបង្កជាតិពុលមួយហៅថា AGE បង្កឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។

៣. អាហារផ្អែម៖ អាហារដែលប្រើស្ករស នឹងធ្វើឱ្យអ្នកឈឺសន្លាក់ជាប្រចាំ គួរតែឈប់ពីឥឡូវ។

៤. ផលិតផលធ្វើចេញពីទឹកដោះគោ ៖ ផលិតផលទាំងនេះ មានសារធាតុប្រូតេអ៊ីនមួយ ដែលបង្កឱ្យរលាកសន្លាក់។ តែប្រសិនបើអ្នកចង់ទទួលបានសារធាតុកាល់ស្យូម អ្នកគួរតែបរិភោគពពួកសណ្តែក គ្រាប់ធញ្ញជាតិ និងបន្លែដែលមានស្លឹកបៃតង។

៥. អាហារច្នៃ (ច្រកកំប៉ុង ដប ឬ ថង់)៖ អាហារច្នៃ គឺមិនល្អទេសម្រាប់ជំងឺសន្លាក់ ដោយសារតែវាមិនមែនជាអាហារធម្មជាតិ។

៦. អាហារប្រៃ៖ អាហារប្រភេទនេះ គឺជាសត្រូវរបស់ជំងឺសន្លាក់ វាមិនត្រឹមតែធ្វើឱ្យរលាកកាន់តែខ្លាំងទេ ថែមទាំងនាំឱ្យកើតជំងឺលើសឈាម ជំងឺបេះដូង រួមទាំងតម្រងនោមផងដែរ។

៧. ជាតិអាល់កុល៖ ត្រឹមតែ ១ កែវ ឬយ៉ាងច្រើន ២ កែវ វាអាចជួយដល់សន្លាក់វិញ តែបើលើសនឹង គឺរលាកកាន់តែខ្លាំងហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...