វិធីធ្វើឱ្យខួរក្បាលឈប់ព្រួយបារម្ភ ផ្អែកតាមវិទ្យាសាស្ត្រ

រឿងចុងក្រោយបំផុត ដែលអ្នកគួរធ្វើ គឺព្រួយបារម្ភពីអ្វីៗគ្រប់យ៉ាង។ វាប្រៀបបីដូចខាតកម្លាំងឥតប្រយោជន៍យ៉ាងអ៊ីចឹង។ ដល់ពេលហើយដែលអ្នកត្រូវដឹងថា អ្នកមិនបានធ្វើល្អចំពោះរាងកាយរបស់អ្នកនោះទេ។ អ្នកប្រហែលជឿថា ការព្រួយបារម្ភគឺមានអត្ថប្រយោជន៍។ ប៉ុន្តែវាមិនបានជួយឱ្យអ្នករៀនសូត្រអ្វីពីបទពិសោធន៍អតីតកាលនោះទេ។ ការព្រួយបារម្ភប៉ះពាល់ដល់ខួរក្បាលរបស់អ្នក វាធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពមិនអាចត្រួតត្រាបាន។ 

វិធីបង្ហាត់ខួរក្បាលរបស់អ្នកឱ្យឈប់ព្រួយបារម្ភ៖ 

១. សរសេរអ្វីៗគ្រប់យ៉ាងចូលកូនសៀវភៅ ៖ នេះជាបច្ចេកទេសដ៏មានប្រសិទ្ធភាព។ ប្រសិនបើអ្នកមិនអាចគេងលក់នៅពេលយប់ដោយសារតែខួរក្បាលរវល់គិតអ្វីៗគ្រប់យ៉ាង ទាញសៀវភៅកត់ត្រាអ្វីក៏ដោយក៏បានដែរ ឱ្យតែសរសេរ។ តាមវិធីនេះ ខួរក្បាលរបស់អ្នកនឹងធូរស្បើយ និងឈប់ចំណាយថាមពលលើការព្យាយាមចងចាំអ្វីៗគ្រប់យ៉ាង។ បើអ្នកព្រួយបារម្ភតែពីរឿង ដែលនឹងត្រូវធ្វើនៅថ្ងៃស្អែក ដូចជាការចូលរួមពិធីជប់លៀងជាដើម អ្នកគួរសរសេរវាចូលសៀវភៅ ហើយអ្នកនឹងឈប់ខ្វល់ខ្វាយអំពីរឿងនេះ។ វិធីសាស្ត្រនេះជួយខួរក្បាលរបស់អ្នកឱ្យឈប់គិតរឿងគ្រប់យ៉ាងបានយ៉ាងមានប្រសិទ្ធភាព។

២. ធ្វើសមាធិ ៖ ធ្វើសមាធិគឺជាវិធីអស្ចារ្យបំផុតដើម្បីរំដោះខួរក្បាលពីក្តីព្រួយបារម្ភ។ បិទភ្នែក ៣០ វិនាទី ដកដង្ហើមមួយៗវែងៗ ហើយកុំគិតអ្វីទាំងអស់ នោះខួរក្បាលរបស់អ្នកនឹងចាប់ផ្តើមធូរស្បើយ។ 

៣. ធ្វើលំហាត់ប្រាណ ៖ លំហាត់ប្រាណគឺអស្ចារ្យបំផុតសម្រាប់រាងកាយនិងខួរក្បាល។ ការធ្វើលំហាត់ប្រាណ នឹងជួយខួរក្បាលបំបាត់ការព្រួយបារម្ភយ៉ាងរហ័ស។ អ្នកអាចចេញដើរទៅខាងក្រៅ រត់ត្រឹកៗ ឬ អាវ៉ង់តិចតួចក្នុងបន្ទប់គេងក៏បានដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab