adverise with khmeread 8

រៀន​របៀប​ម៉ាស្សា​ឱ្យ​ត្រូវ​តាម​ក្បូន​ខ្នាត​មិនចាំបាច់​រក​គ្រូ​!

    ​លោកអ្នក​ប្រហែលជា​ធ្លាប់​ស្គាល់​របៀប​ម៉ាស្សា​មួយចំនួន​យ៉ាង​ស្ទាត់​ហើយ​។ Shiatsu គឺជា​សិល្បៈ​ម៉ាស្សា​បែប​លោក​ខាងកើត ដែល​ផ្គុំ​គ្នា​រវាង​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ និង​វិធីសាស្ត្រ​យក​ម្រាមដៃ​សង្កត់​លើ​រាងកាយ ដើម្បី​ឱ្យមាន​លំហូរ​ឈាម​សព្វ​រាងកាយ​បានល្អ​។ Rolfing ក៏​ជា​តិច​និ​ចបែប​វេជ្ជសាស្ត្រ​មួយទៀត​បង្កើតឡើង​ក្នុង​គោលបំណង​ពង្រឹង​រាងកាយ តាមរយៈ​ក្បួន​ចាប់​សរសៃ​ដែល​បាន​រៀបរៀង​ចូលគ្នា​យ៉ាង​ចម្រុះ​។ ទោះយ៉ាងណា ការ​ម៉ាស្សា​ល្អ​បំផុត​គឺ​ការ​ម៉ាស្សា​តាមបែប​ស៊ុយអែត​។ គោលដៅ​សំខាន់​របស់​របៀប​ម៉ាស្សា​ស៊ុយអែត​គឺ​ផ្តល់​ការ​ម៉ាស្សា​សព្វ​រាងកាយ​ទាំងមូល​តែម្តង​។

​    ​គ្រប់គ្នា​ចូលចិត្ត​ការ​ម៉ាស្សា​ខ្នង ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​លៃលក​ពេល​ទៅរក​អ្នក​ម៉ាស្សា​ជំនាញ​នោះទេ នៅពេល​ឈឺ​លើ​ដងខ្លួន​។ ខណៈ​អ្នក​ម៉ាស្សា​អាជីព​គឺជា​មនុស្ស​ដែលជា​ទីពឹង​ល្អ​បំផុត​ដើម្បី​បំបាត់​ការឈឺចាប់​លើ​រ៉ាំរ៉ៃ រូបលោក​អ្នក ឬ​ដៃគូ​ប្រចាំជីវិត​របស់លោក​អ្នក​ក៏​អាច​រៀន​របៀប​ម៉ាស្សា​នេះ​ដើម្បី​ជួយ​ម៉ាស្សា​ឱ្យ​គ្នា​នៅពេលណា​ដែល​លោកអ្នក​គ្មាន​ពេល​ទៅ​កន្លែង​ម៉ាស្សា​ដែរ​។

​    ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​ដែល​ប្រាប់​លោកអ្នក​អំពី​ជំនាញ​ម៉ាស្សា និង​របៀប​ម៉ាស្សា​ខ្នង​ត្រូវ​តាម​ក្បួនខ្នាត​។ ការ​ម៉ាស្សា​ខ្នង​ត្រូវ​តាម​ក្បួនខ្នាត​នឹង​ជួយ​លោកអ្នក​ឆាប់​បាត់​ឈឺ​ខ្នង​យ៉ាង​មាន​ប្រសិទ្ធភាព​។
​    ​
​    ​របៀប​ម៉ាស្សា​ទាំងនេះ​ជួយ​ឱ្យ​លំហូរ​ឈាម​ដើរ​បាន​សព្វ​រាងកាយ និង​ហូរ​សព្វ​ទៅកាន់​សាច់ដុំ​គ្រប់កន្លែង ដោយ​វា​ជួយ​នាំ​សារធាតុចិញ្ចឹម​របស់​អាហារ​ចូល​សព្វ​រាងកាយ​ដូចគ្នា និង​ជួយ​បណ្តេញ​ជាតិពុល​ថែម​ទៀតផង​។ អនុវត្ត​តាមរបៀប​ដូ​ច​រូប​បង្ហាញ លោកអ្នក​នឹងមិន​ត្រឹម​តែមាន​អារម្មណ៍ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជួយ​លោកអ្នក​មាន​សុខ​ភាពល្អ​ទៀតផង​។

​    ​តោះ​សូម​មើល​រូបភាព​អំពី​របៀប​ម៉ាស្សា​គ្រប់បែប​ទាំងអស់គ្នា​៖

adverise with khmeread
ប្រភព៖ Imgur

អ្នកនឹងចូលចិត្ត

មតិយោបល់