អភិបាលរដ្ឋកាលីហ្វ័រញ៉ាប្រាប់ឱ្យប្រជាជនត្រៀមខ្លួន ព្រោះរញ្ជួយផែនដីកាន់តែអាក្រក់ជាងមុនជាច្រើនទៀតនឹងកើតឡើងឆាប់ៗនេះ

អភិបាលរបស់រដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា រញ្ជួយផែនដីដ៏ខ្លាំងក្លាពីរលើក ដែលវាយប្រហារក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងកាលពីថ្ងៃពុធ និងសុក្រសប្តាហ៍មុន អាច "ជាការដាស់តឿន" ដល់ប្រជាជនអាមេរិក ដែលមុខតែនឹងប្រឈមនឹងគ្រោះធម្មជាតិនេះឆាប់ៗនេះ។

អភិបាលលោក Gavin Newsom បានព្រមានថា ប្រជាជនកាលីហ្វ័រញ៉ាទាំងអស់នឹងមានតួនាទីជាក់លាក់ និងទំនួលខុសត្រូវផ្ទាល់ខ្លួនដើម្បីត្រៀមខ្លួនទទួលរញ្ជួយផែនដីដ៏ខ្លាំងបន្ទាប់ទៀត ដែលវានឹងមានកម្រិតលើសពី ៧,១ រិច្ឆទ័រទៅទៀត។

គាត់និយាយក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសៅរ៍ថា ប្រជាជនគួរតែដឹងពីរបៀបការពារខ្លួនក្នុងអំឡុងរញ្ជួយផែនដី។

គាត់បន្តថា "យើងនឹងមានឱកាសដើម្បីត្រៀមខ្លួនបានច្រើន ការប្រុងប្រយ័ត្នច្រើន និងត្រូវមើលប្រព័ន្ធប្រកាសអាសន្ន បិទជាប់នឹងអគារ"។

ដោយឡែកគ្រោះរញ្ជួយដីលើកទីមួយមានកម្រិត ៦,៤ រិច្ឆទ័រ ដែលបានកើតឡើងកាលពីថ្ងៃពុធ ហើយ៣២ ម៉ោងក្រោយមករញ្ជួយដីកម្រិត ៧,១ រិច្ឆទ័របានកើតឡើងម្តងទៀត ដែលខ្លាំងជាងមុនដល់ទៅ ១១ ដងឯណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត